CamNews

តារា 

ស្ងាត់ៗ កញ្ញា ម៉ាក សែនសូនីតា Pre Wedding ត្រៀមចូលថ្ងៃមង្គល

តារាស្រីដ៏មានប្រជាប្រិយភាពគឺកញ្ញា ម៉ាក​ សែនសូនីតា​ ហៅតូតា ដែលប្រិយមិត្តស្គាល់ហើយ គឺជាតារាសម្តែង ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន នាពេលបច្ចុប្បន្ន

ដោយឡែកថ្មីៗនេះ កញ្ញាបានធ្វើឲ្យទស្សនិជន ហ្វេនៗរបស់នាង​ មានការភា្ញក់ផ្អើលយ៉ាងខ្លាំងខណៈពេលដែលនាង​ និងអនាគតស្វាមី បានបណ្តើរគ្នាទៅថតPre Wedding តែងខ្លួនយ៉ាងស្រស់ស្អាត ត្រៀមនៅក្នុងថ្ងៃពិសេសយ៉ាងឆាប់ៗនេះហើយ។

ជាមួយនឹងសកម្មភាពបែបនេះ បានធ្វើឲ្យហ្វេនៗមួយចំនួនពិតជាសរសើរ និងអបអរដល់ពួកគេទាំង២ ក្រោយស្រលាញ់ចាប់ដៃគ្នា ហើយក៏ត្រៀមចូលរោងជ័យទាំងពីរនាក់យ៉ាងគួរឲ្យសរសើរ។

បើទោះបីជាធ្លាយរូបភាព Pre Wedding របស់នាង និងអនាគតស្វាមី តែក៏មិនទាន់ដឹងដែលថាថ្ងៃណានាងនឹងរៀបចំនោះទេ ខណៈពេលដែលអ្នកទាំងពីរមិនទាន់បង្ហើបប្រាប់ជាសាធារណៈនៅឡើយ៕

រូបភាពពី៖Image Hunter Photography