CamNews

តារា 

សួស វិហ្សា ត្រូវបានអ្នកសិល្បៈដូចគ្នា ទម្លាយថា ចាប់ផ្ដើមវាយឫកធំ និងធ្វើចរិតប្លែកៗ

(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីល្បាញ មានឈ្មោះបោះសំលេងគួរសម ក្នុងពិភពសិល្បៈ កញ្ញា សួស វីហ្សា ក្រោយពីបាន ជ្រកកោណក្នុងផលិតកម្មហង្សមាស និងចាប់ដៃគូឆ្លើយឆ្លងនឹង តារាចម្រៀង ប្រុស ឆន សុវណ្ណរាជ រួចមក ត្រូវបានគេមើលឃើញថា ចាប់ផ្ដើមឡើងកូដក្រឺតៗ គួរឲ្យកត់សម្គាល់ ខណៈផលិតកម្មនេះ បានយិតយោងនាងរហូតបានឡើងកូដខ្លាំង លើសពីការស្មាន។ ស្របពេលដែល សួស វីហ្សា ចាប់ផ្ដើមឡើងប្រជាប្រិយភាព គួរឲ្យស្ងើចសរសើ នាពេលថ្មីនេះ ស្រាប់តែមានអ្នកសិល្បៈ ដូចគ្នាបង្ហើបឲ្យដឹងថា នាងចាប់ផ្ដើមប្រកាន់ឫក វាយឫក ក្រអឺតក្រទម និងធ្វើចរិតប្លែកៗ ខុសឆ្ងាយពីមិនទាន់ល្បីឈ្មោះ។

ថ្មីៗនេះ សួស វីហ្សា បានចូលរួមប្រកួតក្នុងកម្មវិធី «I Am a singer Cambodia» ធ្វើឲ្យនាងបានកើនប្រជាប្រិយភាពទ្វេដង ព្រោះបានបង្ហាញសមត្ថភាពរបស់នាង គឺពិតជាអស្ចារ្យ មិនធម្មតា ព្រោះនាងអាចបកស្រាយចម្រៀង បានគ្រប់ទំរង់ហើយល្អឥតខ្ចោះទៀតផង។ ក្រៅពីនេះ សួស វីហ្សា ក៏ជាតារាលេចធ្លោរ មានអ្នកគាំទ្រច្រើនផងដែរ។
ប្រភពពីអ្នកសិល្បៈបាននិយាយប្រាប់ Khmertalking ថា សួស វិហ្សា តាំងពីនាង ចូលហង្សមាស ហើយក្រោយពីក្លាយជា បេក្ខភាពលេចធ្លោរមក នាងមានចរិត ក្រអើតក្រទម ហើយប្លែកៗខ្លាំង រកថាមិនត្រូវ។

ប្រភពដដែល បានបន្តទម្លាយទៀតថា សួស វីហ្សា មិនរាប់រកតារាចម្រៀងក្នុងផលិតកម្មចាស់ទៀតទេ នាងមិនដែលបង្ហាញពីភាពស្និទ្ធស្នាលណាមួយ សូម្បីតែកម្មវិធីមិត្តរួមផលិតកម្មចាស់រៀបការ ឬឡើងផ្ទះ ក៏មិនដែលបង្ហាញមុខឡើយ។ អ្វីដែលសំខាន់បើកម្មវិធីរបស់តារាក្នុងផលិតកម្ម ហង្សមាស នាងមិនសូវបាត់មុខនោះទេ។ ជាក់ស្ដែង មានកម្មវិធីមួយ គេបានអញ្ជើញនាងឲ្យចូលរួម ប៉ុន្តែនាងមិនព្រមលើកទូរស័ព្ទសោះ បែរជាសុខចិត្តផ្ញើរសារសួរវិញថា ជានរណាទៅវិញ ហើយនាងថា នឹងមកចូលរួម តែទីបំផុតគ្មានឃើញនាង មកអើតនោះទេ។

សួស វិហ្សា ក៏ត្រូវអ្នករៀបចំកម្មវិធីវ័យក្មេងម្នាក់ ធ្វើការវាយប្រហារនាងផងដែរថា ជាតារាមើលឃើញលុយជាធំ ព្រោះ សួស វិហ្សា ក្រឡុកលោក (អ្នករៀបចំកម្មវិធី) ដោយសារនាងទទួលការងារ ហើយសុំឡើងថ្លៃជាក្រោយ។ នាងដូចមិនយល់រឿងការងារ មុនទទួលការងារគួរតែនិយាយថ្លៃ មិនមែនគេយកលុយកក់ពីភ្ញៀវ ហើយឡើងថ្លៃក្រោយនោះទេ។

ប្រភពពីអ្នករៀបចំកម្មវិធីដដែល បានបន្តថា លោកមិនចង់រឿងវែងឆ្ងាយ ជាមួយនឹងអ្នកសិល្បៈល្បីដូចរូបនាងនោះទេ លោកសុខចិត្តដូរដាក់តារាចម្រៀងផ្សេង ដែលល្បីជាងនាង និងតម្លៃខ្លួនថ្លៃជាងនាង ដើម្បីឲ្យម្ចាស់កម្មវិធីសប្បាយចិត្ត។ តែលោកពិតជាមិនអាចធ្វើការ ជាមួយ សួស វិហ្សា បានទេ ព្រោះនាងល្បីខ្លាំង និងតម្លៃខ្លួនថ្លៃ។

កញ្ញា សួស វិហ្សា មិនអាចសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទចូលច្រើនដងគ្មានអ្នកលើក យ៉ាងណាមិណ គេហទំព័រ Khmertalking នឹងព្យាយាមរង់ចាំការបំភ្លឺពីនាង ជានិច្ចនៅពេលក្រោយ៕

Image may contain: 1 personImage may contain: 1 personImage may contain: 1 person, closeupImage may contain: 1 person, standingImage may contain: 3 people, closeup

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sous visa