CamNews

តារា 

ខ្ទើយ សូឡា បុគ្គលិកបម្រើការនៅវិទ្យុ ABC ត្រៀមខ្លួនបញ្ចប់ភាពនៅលីវ ក្រោមហេតុផលគួរឲ្យចាប់អារម្មណ៍បំផុត

ភ្នំពេញ ៖ កាលពីខែ មេសា កន្លងទៅនេះ ខ្ទើយ សូឡា ដែលជាបុគ្គលិកបម្រើការនៅវិទ្យុ ABC 3 Spring បានបង្ហោះក្រដាសមួយសន្លឹកដោយប្រកាសប្រាប់មហាជនថា ខ្លួនកំពុងតែនឹងត្រៀមបញ្ចប់ភាពនៅលីវហើយ ។ 

នៅក្នុងនោះផងដែរ ខ្ទើយ សូឡា ក៏បានភ្ជាប់មកជាមួយនិងចំណងជើងថា "ត្រៀមខ្លួនបញ្ចប់ភាពនៅលីវ ហត់នឹងគេហៅខ្ទើយ" ហើយក៏ធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ចូលខមមិនយ៉ាងច្រើនកុះករទៀតផង ។ 



គួរបញ្ជាក់ឲ្យដឹងឡើងវិញថា ហេតុផលតែម្យ៉ាងគត់ដែលធ្វើឲ្យ ខ្ទើយ សូឡា សម្រេចចិត្តបោះបង់ភាពនៅលីវ ព្រោះមិនចង់លេចលឺពាក្យសម្តីដែលគេថាខ្លួនគឺជាខ្ទើយទៀតនោះឡើយ ៕



ដោយ ៖ គន្ធា


Tags: Abc Ah ja Sola