CamNews

តារា 

ចូលពេទ្យហើយ កីឡាករជម្រើសជាតិរូបនេះ នៅតែត្រូវគូដណ្តឹងធ្វើរឿងទាំងនេះឲ្យទៀត

ថៃ ៖ ដោយសារតែមានបញ្ហាសុខភាពទើបកីឡាករជម្រើសជាតិ លោក Chanathip Songkrasin ត្រូវគ្រូពេទ្យ តម្រូវឲ្យគេងព្យាបាលខ្លួននៅឯមន្ទីរពេទ្យជាច្រើនថ្ងៃ ។

ដោយឡែកយើងសង្កេតឃើញថា តារាសម្តែងស្រីនាង Phitchanat Sakhakon ហាក់នៅមើលថែគូដណ្តឹងយ៉ាងល្អ ទោះបីជានាងមានការរវល់ជាមួយនិងការងារសិល្បៈយ៉ាងណាក៏ដោយ ។ 

ជាងនេះទៅទៀត ក្នុងនាមជាមនុស្សពិសេសម្នាក់ នាង Phitchanat Sakhakon ក៏មិនដែលបំភ្លេចថ្ងៃពិសេសរបស់អនាគតស្វាមីរបស់ខ្លួនដែរ ព្រោះខណៈពេលដែលកំពុងគេងនៅមន្ទីរពេទ្យហើយ កីឡាករជម្រើសជាតិរូបនេះ នៅតែត្រូវគូដណ្តឹងបង្កការភ្ញាក់ផ្អើល ដោយលើកយកនំខួបកំណើតមកស្ងាត់ៗ ដើម្បីឲ្យលោក Chanathip Songkrasin មានទឹកចិត្តនិងសប្បាយចិត្តច្រើនឡើង ព្រោះមនុស្សដែលខ្លួនស្រលាញ់មិនបានភ្លេចថ្ងៃមនុស្សពិសេសរបស់លោក ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar