CamNews

តារា 

តារាសម្តែងម្នាក់និងប្រពន្ធស្អាត ចេញមុខទទួលថា ពួកគេពិតជាលែងលះ ខណៈព្រះរាជពិធីបុណ្យសព្វព្រះមហាក្សត្រថៃ

តារាថៃ ៖ តារាសម្តែងរូបសង្ហា​ដែលតួឯកនៅក្នុងរឿង "មន្តស្នេហ៍កំលោះបុិនត" គឺលោក Chakrit Yamnam និងភរិយារូបស្រស់អ្នកនាង Virithipa Phakdeeprasong បានចេញមុខបកស្រាយថា អ្នកទាំង ២ ផ្ទាល់ពិតជាបានសម្រេចចិត្តយ៉ាងច្បាស់ថា លែងលះគ្នាយ៉ាងពិតប្រាកដមែន ក្រោយពីមានរឿងចម្រូងចម្រាងជាយូរណាស់មកហើយ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា អ្នកគ្រប់គ្រងរបស់នាង Virithipa Phakdeeprasong បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថែមទៀតថា អ្នកទាំង ២ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ និងល្អទាំងសងខាងក្រោយពីរស់នៅជាមួយមិនចុះសម្រុង ហើយអ្នកទាំង ២ ក៏បានចុះហត្ថលេខាលែងលះគ្នាបានដាច់ស្រេច កាលពីថ្ងៃទី ១៧ ខែតុលានេះ​ ខណៈពេលដែលព្រះរាជពិធីបុណ្យសព្វព្រះមហាក្សត្រថៃ មិនទាន់បានបញ្ចប់នៅឡើយទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ដើមឡើយប្តីប្រពន្ធមួយគូនេះបានផ្ទុះឡើងនូវភាពចចាមអារាមថា នឹងលែងលះគ្នា ប៉ុន្តែក្រោយមកបែរជាមានការស្ងប់ស្ងាត់ទៅវិញអស់មួយរយៈពេល ។ ប៉ុន្តែមិនបានប៉ុន្មានផងក៏ស្រាប់តែមានពាក្យចចាមអារាមអាក្រក់មួយនេះកើតឡើងជាថ្មីម្តងទៀត ធ្វើឲ្យក្រុមអ្នកគាំទ្ររបស់គូស្វាមីភរិយានេះពិតជាមិនស្រនុកចិត្តទាល់តែសោះ នៅពេលដែលមិនទាន់មានអ្នកណាម្នាក់ចេញមុខបញ្ជាក់ឲ្យបានច្បាស់ ហើយពួកគេក៏បានធ្វើការបួងសួងថា សង្ឃឹមនេះព័ត៌មាននេះគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះ ប៉ុន្តែជាអកុសស អ្នកគ្រប់គ្រងរបស់នាង Virithipa Phakdeeprasong បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថែមទៀតថា អ្នកទាំង ២ ពិតជាលែងលះគ្នាយ៉ាងពិតប្រាកដមែន ៕

-ចុចអាន ៖ ក្រោយផ្ទុះដំណឹងលែងលះ អ្នកនាង Vermicelli ប្រាប់ប្តីកុំឲ្យទម្លាយរឿងលើគ្រែ ទៅអ្នកកាសែត

-ចុចអាន ៖ នាង Vermicelli និងស្វាមីសម្តែងភាពសោកស្តាយទៅកាន់ Fan ចំពោះរឿង កើតឡើងដោយអចេតនា







 

ប្រែសម្រួល​ ៖ គន្ធា


ប្រភព​ ៖ kapook


Tags: Vermicelli Chakrit Yamnam Virithipa Phakdeeprasong