CamNews

តារា 

ធ្លាប់តែជាតារាស្រីដែល តែងតែស្លៀកពាក់សុិចសុី តែពេលនេះដល់ពេលស្លៀកពាក់ របៀបចាស់ទុំកាន់តែស្អាតលើសដើម

ព័ត៌មានកំសាន្ត ៖ តារាស្រី Chi Pu កាលពីពេលថ្មីៗនេះ កំពុងតែមានភាពលេចធ្លោចខ្លាំងឡើងៗ ពីមួយថ្ងៃទៅ មួយថ្ងៃ ហើយភាពសុិចសុី របស់នាងក៍បានជួយជំរុញឲ្យនាង បានក្លាយទៅជា តារាស្រីមួយរូបដែលស្រស់ស្អាត នៅក្នុងវិស័យសិល្បៈថែមទៀត ។ 

យើងអាចនិយាយបានថា ការស្លៀកពាក់សុិចសុីបែបនេះ វាមិនមែនជាលើកដំបូងសម្រាប់នាងនោះទេ ហើយគួរលំលឹកឲ្យដឹងដែរថា នាងតែងតែទទួលបានជោគជ័យ និងការកោតសរសើរបែបនេះ ដោយសារតែរូបសម្រស់សុិចសុី របស់នាង ។ Chi Pu បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ចំពោះការចូលរួមនៅក្នុងពិធីណាមួយ ឬ ព្រឹត្តិការណ៍ណាមួយ នាងតែងតែគ្រងឈុត ដែលធ្វើឲ្យមានកាទាក់ទាញចំពោះរូបនាង ។ 

ជាងនេះទៅទៀត នាងមានបបូរមាត់ និងមុខមាត់គួរឲ្យស្រលាញ់របស់នាង បានឆក់ចិត្តក្រុមអ្នកគាំទ្រ យ៉ាងច្រើនបំផុត ។ ហើយកាលពីពេលថ្មីៗនេះ នាងត្រូវបានគេមើលឃើញថា មិនគួរឲ្យស្រលាញ់ នឹងមានភាពក្មេងវ័យកាលពីមុនសោះ តែ​ Chi Pu បែរជា​បានលេចមុខជាលក្ខណៈចាស់ទុំជាងមុន និងកាន់តែមានភាពជោគជ័យ ជាងកាលពីមុនទៀតនៅក្នុង វិស័យសិល្បៈរបស់នាង ៕ 














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Chi Pu Mature Sexy