CamNews

ភាពយន្ត 

រឿង “MindGamers” នឹងនាំទស្សនិកជនទៅរកភាពវិទ្យាសាស្រ្តមួយដែលអាចតភ្ជាប់កោសិកាខួរក្បាលអោយរួមគ្នា

កំសាន្ត ៖ ធ្លាប់គិតទេថាប្រសិនបើអ្នកអាចលួចចូលទៅក្នុងខួរក្បាលរបស់អ្នកដ៏ទៃបានអ្នកនឹងធ្វើអ្វី? ហើយគិតយ៉ាងម៉េចប្រសិនបើអ្នកអាចតភ្ជាប់ខួរក្បាលគេគ្រប់គ្នាអោយគិតគំនិតតែមួយ?រឿង MindGamers និងបង្ហាញនូវវិទ្យាសាស្រ្តទាំងអស់នេះជាមួយបច្ចេកទេសដ៏ថ្មីស្រឡាងដែលក្រុមសិស្សពូកែវ័យក្មេងមួយក្រុម បានរកឃើញអ្វីមួយសំខាន់ដល់វិទ្យាសាស្ត្រ គឺបណ្តាញកោសិកាខួរក្បាលអត់ខ្សែ ដែលភ្ជាប់តាមរយៈកុំព្យូទ័រគណនា ហើយអាចភ្ជាប់គំនិតមនុស្សម្នាក់ៗឱ្យនៅជាមួយគ្នា។ ពួកគេដឹងថា ទ្រឹស្តីគណនាអាចប្រើសម្រាប់បញ្ជូនជំហានសកម្មភាពពីខួរក្បាលមួយ ទៅខួរក្បាលមួយទៀត ដែលជាម៉ាស៊ីនបញ្ជាជំហានសកម្មភាពមនុស្សដំបូង។ ពួកគេបានចែករំលែកបច្ចេកវិទ្យានោះដោយសេរី ដោយជឿថាវាជាជំហានដំបូង ដើម្បីឆ្លងទៅសេរីភាព ដែលសមភាព និងដោយភាពវ័យឆ្លាតថ្មីមួយ។ តែភ្លាមនោះ ពួកគេរកឃើញថា ពួកគេក៏ជាចំណែកពិសោធដែលធំ ហើយអាក្រក់ខ្លាំង ដូចកម្លាំងងងឹតរួមគ្នា មកគម្រាមកំហែងដើម្បីផ្តួលបច្ចេកវិទ្យាខ្លួនឯង ឱ្យចូលក្នុងការគ្រប់គ្រងដ៏ធំមួយ។ រឿង "MindGamers" នាំភាពរន្ធត់បែបផ្លូវចិត្ត ទៅកម្រិតបន្ទាប់ ជាមួយការនិទានដ៏ធំទូលាយ និងការវាយតប់ដ៏ជក់ចិត្តដិតអារម្មណ៏ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ តែសូមបញ្ជាក់សំរាប់អ្នកអាយុក្រោម១៨ឆ្នាំមិនតម្រូវអោយចូលទស្សនាទេព្រោះតែមានឈុតឆាកវាយប្រហារហឹង្សាខ្លាំង។







ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited


Tags: Movie MindGamers