CamNews

មិនគួរឲ្យជឿ 

អស់ទាស់ មានម្រាមដៃ​ ម្ខាងៗ ៦ វាយពាក្យ បានច្រើនជាង ១០០ ពាក្យ ក្នុងមួយ នាទី

ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ដែលមានម្រាមដៃ ម្ខាងៗ ៦ ត្រូវបានរកអោយឃើញថា នៅខែក្រោយ នេះ គាត់នឹងធ្វើដំណើរ ហោះទៅកាន់ ប្រទេសអង់គ្លេស ដើម្បី ទទួលបាន ការងារ ជាអ្នកវាយ អក្សរ ។ លោក Vijay Singh ជាមួយសមត្តភាព ពិសេស ខណៈគាត់មាន ម្រាមដៃ ម្ខាងៗ ដល់ទៅ ៦ គាត់អាចវាយ ពាក្យ បានច្រើនជាង ១០០ ពាក្យ ឯណោះក្នុងរយៈ ពេលត្រឹមតែមួយនាទី ។ នេះបើយោងតាម ការដក ស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានប្លែក បរទេស ដឹមីរ័រ ។

លើសពីនេះ ប្រភពសារព័ត៌មាន ដដែលបន្ថែមថា ខណៈគាត់ ស្ថិតនៅក្នុងវ័យ ៤៨ ឆ្នាំ លោក​ Vijay ត្រូវ បានរក អោយឃើញថា ជាសិស្ស មានសមត្តភាពមួយរូប ដែលនឹងត្រូវ បញ្ជូនអោយទៅសិក្សា នៅឯវិទ្យា ល័យ រដ្ឋលេខាធិការ នៅអង់គ្លេស ស្របពេលគាត់ អាចឆ្លៀតធ្វើការងារ បានដល់ទៅ ២០ ម៉ោង ជាអ្នក វាយអត្ថបទ ដោយប្រើសមត្តភាព ពិសេស និងស្ទាត់ជំនាញ របស់គាត់ ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងករណី ដ៏កម្រ ដែលមនុស្ស តែងកើតមក មានម្រាមដៃ ជើង​ម្ខាងៗ ៦ នោះ ត្រូវបាន គេបញ្ជាក់ថា វាជាករណី កម្រ polydactyly តែចំពោះ មនុស្សរាល់គ្នា ដែលកើតមក មានកាយ សម្បទា យ៉ាងដូច្នេះ ពិតជា មិនអាចប្រើប្រាស់ និងបញ្ជា វាបានល្អនោះទេ ខណៈវា ផ្ទុយស្រឡះ ពីលោក Vijay ស្រឡះតែម្តង ពោលគឺ លោកអាចប្រើប្រាស់វា បានយ៉ាងល្អ ឥតខ្ចោះ ។

គួររំឭកផងដែរ ជាមួយនឹង សមត្តភាព ដ៏ជំនាញ វាយពាក្យ បានច្រើនជាង ១០០ ពាក្យ ក្នុងរយៈពេល ត្រឹមតែ ១ នាទី ដោយប្រើម្រាមដៃ ទាំងនោះ មនុស្សរាល់គ្នា សរសើរ គាត់ថា ពិតជា មានសំណាងមែន អាចលោកអាចប្រើ ការវាបាន ។ ផ្ទុយទៅវិញ លោក Vijay មិនគិតយ៉ាងដូច្នេះ នោះទេ ពោលគឺ គាត់និ យាយថា បើសិនណា ខ្ញុំពិតជា មានសំណាង ពិតប្រាកដ មែននោះ ម៉េចក៏ ខ្ញុំមិនរក ការងារ អោយបានធ្វើ នៅស្រុកកំណើត ដែលជា​​ ប្រទេសឥណ្ឌា របស់ខ្ញុំទៅ ហេតុអ្វី បានជាចាំបាច់ រត់មក ប្រទេសអង់គ្លេស បន្ត ការសិក្សា នឹងធ្វើការងារ ការិយាល័យ ក្រៅម៉ោង ទៅវិញ ។ ពិតណាស់ ថៅកែ នៅក្នុងប្រទេស ឥណ្ឌា ទាំង នោះ គេមិនត្រូវ ការខ្ញុំនោះទេ គេត្រូវការតែ លេខា រូបណា មានសម្រស់ និងមាន សមត្តភាព តែប៉ុណ្ណោះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Viral video UK England British EU Europe