CamNews

តារា 

បែកធ្លាយ!! ការពិតតារាប្រុសស្រីមួយគូ ឆាប់រៀបការដោយសារមានផ្ទៃពោះដល់ ៣ ខែទៅហើយ

ព័ត៌មានកំសាន្ត ៖ ប្រធានបទរបស់គូស្នេហ៍មួយគូគឺលោក Wallace Huo និងតារាស្រី Ruby Lin បានក្លាយទៅជាប្រធានបទដ៏ក្តៅកគុក ក្រោយពីអ្នកទាំង ២ សម្រេចចិត្តរៀបការក្នុងពេលឆាប់ៗនេះ ក្រោយពីមានផ្ទះពោះរហូតដល់ទៅ ៣ ខែកន្លងផុតទៅហើយ ។ 

ក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានលឺ ដំណឹងនេះ តែទោះជាយ៉ាងណាក៍ដោយ ក្រុមអ្នកគាំទ្រ នៅតែបានធ្វើការជូនពរទៅដល់ តារាប្រុសស្រីមួយគូនេះ ឲ្យទទួលបានសុភមង្គលនៅក្នុងជិវិតគូ ។ 




កាលពីម្សិលមិញដោយយោងតាមរបាយការណ៍ពីគេហទំព័រ kenh14 បានឲ្យដឹងថា គូស្នេហ៍មួយគូនេះបានថ្លែងប្រាប់អ្នកកាសែតថា ពួកគេសម្រេចចិត្តរៀបការនៅថ្ងៃទី ៣១ ខែកក្កដានេះ នៅកោះបាលី​ ។ 

ដំណឹងដែលថា មានកូនមុនរៀបការបានលេចលឺ ទៅដល់ក្រុមគ្រូសារលោក Wallace Huo ហើយក៏បានធ្វើឲ្យម្តាយរបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានដឹងថា កូនប្រុសរបស់ខ្លួននឹងរៀបពិធីមង្គលការក្នុងពេលឆាប់ៗនេះ រីឯឪពុករបស់លោក Wallace Huo ក៏មានចិត្តសប្បាយរីករាយក្រោយពីបានលឺដំណឹងនេះដូចគ្នា ហើយលោកសន្យាថា នៅចូលរូមនៅក្នុងពិធីមង្គលការរបស់តារាប្រុសស្រីមួយគូនេះ ដើម្បីជូនពរដល់ពួកគេ ៕

-ចុចអាន ៖ តារាស្រីដែលធ្លាប់តែនិយាយដោយផ្ទាល់មាត់ថា ខ្លួននឹងនៅលីវអស់មួយជិវិត ពេលនេះបែរជាកំណត់ថ្ងៃរៀបការបាត់

 

-ចុចអាន ៖ គួរឲ្យស្តាយ !! តារាស្រីទាំងល្បី ទាំងស្អាត ប្រកាសនៅលីវអស់មួយជិវិត





ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ kenh14


Tags: Wallace Huo Ruby Lin