CamNews

តារា 

ស្វាងពីថ្នាំសន្លប់ភ្លាម គង់ ចន្ទស្រីមុំ ទាមទារចង់ Live វីដេអូបកស្រាយរឿងមួយភ្លែត

ភ្នំពេញ ៖ ដោយសារតែមានបញ្ហាបន្តិចបន្តួចកើតមានឡើងជាមួយមុខជំនួញថ្មីរបស់អ្នកនាង គង់ ចន្ទស្រីមុំ ទើបធ្វើឲ្យតារាស្រីរូបនេះអន្ទះសារ ទាមទារចង់ Live វីដេអូបកស្រាយរឿងមួយភ្លែត តាំងពីស្វាងពីថ្នាំសន្លប់ភ្លាមៗមកម្ល៉េះ ។ 


យោងតាមការបង្ហោះតាមរយៈគណនីអុិនស្រ្តាក្រាមរបស់បានលើកឡើងថា "ប្រពន្ធខ្ញុំនៅគេងពេទ្យ​ ថ្ងៃនេះស្រាប់តែមានបញ្ហាតិចតួចទៅលើហាងរបស់ពួកខ្ញុំ​ គ្រាន់តែគាត់ស្វាងពីថ្នាំសន្លប់ភ្លាម​ ឃើញអតិថិជន​ ផ្តល់មតិពីសេវាកម្មខាងពួកខ្ញុំ​ គាត់​ កមិនសប្បាយចិត្ត​ភ្លាម​ ចង់ធ្វើការ. Live សុំទោសទៅកាន់ភ្ញៀវទាំងឈឺទៀត​ .... ព្រោះកន្លងមកពួកខ្ញុំរវល់ក៏មិនបានមើលអោយឌិតដល់ទៅលើបញ្ហាទាំងនោះ​ ចឹងក៏សូមទោសរាល់បញ្ហាកន្លងមកដែលកើតឡើង​ និងសេវាកម្មមិនល្អទៅកាន់អតិថិជន​ អរគុណសំរាប់ការរិះគន់ដើម្បីស្ថាបនា​ ស្អែកគាត់ធូរ​ គាត់និងធ្វើការ live បកស្រាយ​រាល់បញ្ហាជូនទៅកាន់អតិថិជនទាំងអស់គ្នា" ៕



ដោយ ៖ គន្ធា


Tags: Kong chan sreymom Kem seyha