CamNews

ព័ត៌មានអន្តរជាតិ 

ប៉ុនប៉ង បំបែក កំណត់ត្រាពិភពលោក ដោយបើកយន្តហោះ ជុំវិញពិភពលោក ជាលទ្ធផល ធ្លាក់ស្លាប់ នៅក្នុងសមុទ្រ

ព័ត៌មានអន្តរជាតិ ៖ បុរសវ័យជំទង់ ជនជាតិអាមេរិក ដែលជាបេក្ខភាពប៉ុនប៉ង   បំបែកកំណត់ត្រាពិភព លោកតាមរយៈការបើកយន្តហោះ ជុំវិញពិភពលោក បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ស្របពេល ដែលឪពុករបស់លោក ដែលអមដំណើរជាមួយនឹងគ្នានោះ  នៅបន្ត    បាត់ខ្លួននៅឡើយ ក្រោយពីយន្ត ហោះរបស់ពួកគេ បានធ្លាក់ កាលពី  យប់ថ្ងៃអង្គារ  កន្លងទៅនេះ  ចូល ក្នុងសមុទ្រ នៅផ្តុំកោះ Samoa សហរដ្ឋអាមេរិក នេះបើយោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ស៊ីអិនអិន ក្រោយពីធ្វើបទសម្ភា សន៍ជាមួយនឹង ក្រុមគ្រួសារជនរងគ្រោះខាងលើ ។ 

សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ស្ថិតនៅក្នុងវ័យទើបតែ ១៧ ឆ្នាំ   យុវវ័យ​  ជំទង់ ឈ្មោះ ​Haris Suleman បានព្យាយាម ធ្វើដំណើរហោះហើរ ពនេចរ   របស់ខ្លួន ជុំវិញ ពិភព លោក ក្នុងរយៈពេល ៣០ ថ្ងៃដោយនៅក្នុងនោះ គ្រោងនឹងវិល ត្រលប់មកផ្ទះវិញ នាថ្ងៃសៅរ៍ ៣០ ថ្ងៃក្រោយ នេះបើតាមការអោយ ដឹងពី បងប្អូនស្រីរបស់គាត់ នាង Hiba Suleman ។

បន្ថែមពីលើនេះ បងប្អូនស្រី របស់នាងបន្តគូសបញ្ជាក់អោយដឹងថា សាកសព  បងប្រុសរបស់នាងត្រូវ បានក្រុមអាជ្ញាធរ ប្រទះ និងរកឃើញហើយ ដោយឡែក នៅតែ វត្តមាន ឪពុករបស់នាងនោះទេ ពោល នៅបន្តបាត់ខ្លួននៅឡើយ ហើយនាងខ្ញុំ នឹងបន្តបន់ស្រន់ លុះត្រាតែ  ទទួលបានចម្លើយជាក់លាក់មួយ ស្តីអំពីការបាត់ខ្លួន លោក Babar Suleman ដែលត្រូវជាឪពុករបស់នាង ។ 

យ៉ាងណាមិញ នាងបានផ្តល់ជាកិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មាន    អោយដឹងថា យន្តហោះ ដែលរូប បងប្រុសរបស់នាង និង លោកឪពុកបានធ្វើដំណើរនោះ បានធ្លាក់    ចូលទៅ ក្នុងសមុទ្រ ក្រោយពីបាន ហោះចាកឆ្ងាយពីកោះ បានប្រមាណ ២៣ ម៉ាយ ដោយនៅក្នុងនោះ   លោក ឪពុករបស់នាង ពិតជាមិន អនុញ្ញាតអោយបងប្រុស ធ្វើការហោះហើរនោះទេ បើសិនណា ស្ថានភាព អាកាសធាតុអាក្រក់ ។ពុំទាន់ ជាក់ច្បាស់នៅឡើយនោះទេ ថាតើ ហេតុអ្វីបានជាយន្តហោះ ធន់តូចខាងលើបានធ្លាក់ឬក៏បណ្តាលមក ពីធ្វើការហោះហើរ នាពេលយប់ ?

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Breaking news USA US United States Obama NSA plane crash WWII