CamNews

តារា 

ផន ស្រីខួច ត្រូវបានអ្នកសិល្បៈដូចគ្នាពេបជ្រាយ ពេលធ្លាក់ចេញពីកម្មវិធី «I am a singer Cambodia»

(ភ្នំពេញ)៖ តារាចម្រៀងស្រី កញ្ញា ផន ស្រីខួច ​ត្រូវបានមហាជនដដឹងថា នាងទើបតែចាកចេញ​ពីកម្មវិធី «I am a singer Cambodia»ដែលបាន ធ្វើឲ្យនាងហាក់ស្រយុត​ស្រយុងក្នុងចិត្តយ៉ាងខ្លាំង ទោះបីជានាងបានប្រាប់ទស្សនិកជនជាសាធារណៈថា នាងមិនអីទេ អាចទប់អារម្មណ៍បានក៏ដោយ ប៉ុន្តែការពិត គឺនាង​ពិបាកទទួលយកលទ្ធផលនេះណាស់​។ អ្វីដែលបានធ្វើឲ្យ ផន ស្រីខួច កាន់តែបាក់ទឹកចិត្តរហូតពេលខ្លះ ត្រូវដេកហូរទឹកភ្នែកនោះ គឺត្រូវបានមិត្តភក្តិសើចចំអក ពេបជ្រាយ ពោលមិនបានផ្ដល់កម្លាំងចិត្ត ឬឲ្យនាងបន្តការតស៊ូ ក្នុងការងារសិល្បៈឡើយ។

គេនៅចាំបានថា តារាចម្រៀង​ ផន ស្រីខួច ធ្លាប់ទទួលបានជ័យលាភីលេខ១ កាលពីឆ្នាំ២០០៨ ក្នុងកម្មវិធីប្រឡងតារាចម្រៀង «រ៉ុក» រហូតនាង បានក្លាយជា​តារាចម្រៀង ក្នុងផលិតកម្ម «រ៉ុក» ហើយក៏បានប្រឡងក្នុងកម្មវិធី «តារាចម្រៀងអាស៊ាន» និងទទួលបាន ជ័យលាភីលេខ១​ជាបន្តបន្ទាប់ទៀត តែនាងក៏មិនសូវជាល្បីល្បាញ​ ខ្លាំង​ប៉ុន្មានឡើយ​។ ​

ក្រោយពីផលិតកម្ម រ៉ុក បានបិទទ្វារ កញ្ញា ផន ស្រីខួច ​ក៏បានរើបង្វេច មកជ្រកកោនក្នុងផលិតកម្ម ហង្សមាស ​ជាមួយ សួស វីហ្សា ប៉ុន្តែផលិតកម្ម ហង្សមាស ហាក់មានភាពលំអៀង លើកស្ទួយ សួស វីហ្សា ខ្លាំងជាងនាង ទើប ផន ស្រីខួច មិនសូវមានបទចម្រៀងច្រើនដូចតារាចម្រៀងដទៃ ពោល​មានប្រហែលជាក្រោម២០បទ ខណនាងចូលក្នុងផលិតកម្មនេះ ជាច្រើនឆ្នាំមកហើយ​​។

​ផន ស្រីខួច បានបង្ហាញសមត្ថភាព ដ៏អស្ចារ្យនាង ក្នុងកម្មវិធី «I am a singer Cambodia» ថ្ងៃដំបូង នាងបានច្រៀងបទចម្រៀងស្រែក គឺបទ «អស្ចារ្យណាស់មែនទេ» ដែលអ្នកណាក៏កោតសរសើរ​មិនដាច់ពីមាត់ថា នាងច្រៀងស្រែកបានល្អ ។ ក្រោយមកទៀត បានបង្ហាញសមត្ថភាព ច្រៀងជាច្រើនទំរង់ ក្នុងបទចម្រៀងជាច្រើន ដូចជា បទចម្រៀងពីសម័យដើម បទចម្រៀងយីកេ ល្ខោន បទចម្រៀង រ៉ុក ហើយ​ក៏គេសំឡឹងឃើញថា ខ្លាំងមិនធម្មតា ក្នុងផ្នែកសំឡេង។

ប៉ុន្តែចុងក្រោយ ផន ស្រីខួច ត្រូវបានធ្លាក់ចេញពីកម្មវិធី «I am a singer Cambodia» គួរឲ្យស្ដាយជាទីបំផុត ដោយសារខ្វះសំឡេងគាំទ្រ ពីទស្សនិក​ជន ហើយអ្វីដែល​ឈឺចិត្ត​បំផុតនោះ គឺត្រូវបាន​អ្នកសិល្បៈ​​​សើចចំអកឲ្យនាង ព្រោះនាងធ្លាក់​ចេញ និងបានចាញ់ទាំង​តារាចម្រៀង វី ឌីណែត ដែលជាក្មេងស្រករ​ក្រោយ​​ទៀតផង។ ទោះបីជាយ៉ាង​ណា តារាចម្រៀង ផន ស្រីខួន ត្រូវបានក្រុមគ្រួសារ និយាយលើកទឹកចិត្តថា ទោះមានគេសើចចំអក​ និង​នៅតែគាំទ្រ​​ជានិច្ច៕

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/14370163_1580688348624136_8068083997288658110_n.png?oh=1637cd64648816a4455c7b9405fcc95d&oe=586BF229&__gda__=1482958147_cbdb4b39cd4a10f18f5ca5030e76824e

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង