CamNews

តារា 

នេះគឺជាស្នាដៃចុងក្រោយរបស់ សាន ស្រីឡៃ ក្នុងបទចម្រៀងថ្មី អ្នកនាង ពេជ្រ សោភា (វីដេអូ)

ភ្នំពេញ ៖ មុនពេលអស់ជីវិត តារាចម្រៀងស្រី អ្នកនាង សាន ស្រីឡៃ ក៏បានបន្សល់ទុកនូវស្នាដៃខ្លះ ក្នុងវិស័យសិល្បៈដែលជាការងារក្នុងក្តីស្រម៉ៃរបស់ខ្លួន ច្រើនគួរសមដែរ ។ 

យើងសង្កេតឃើញថា មួយរយៈពេលតាំងពី ម្ចាស់បទ "ឈឺចាប់ពីរដងបានហើយ" រូបនេះ ទទួលមរណភាពទៅ ផលិតកម្មរស្មីហង្សមាស បានធ្វើការបង្ហាញនូវស្នាដៃរបស់តារាចម្រៀងស្រីរូបនេះជាបន្តបន្ទាប់ ប៉ុន្តែលើកនេះគឺជាស្នាដៃចុងក្រោយបង្អស់ របស់អ្នកមេម៉ាយកូនពីររូបនេះ ក្នុងបទចម្រៀងថ្មី អ្នកនាង ពេជ្រ សោភា ដែលមានចំណងជើងថា "ចែភា In The Mix" ។ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕


ដោយ ៖ គន្ធា


Tags: San Srey Lai Pich Sophea