CamNews

បច្ចេកវិទ្យា 

"ផ្លូវការហើយ" តោះ ទស្សនា iPhone 6s/6s Plus ចេញហើយ កាលពីយប់មិញ ពី Apple (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ជាទំព័រប្រវត្តិសាស្រ្ត ថ្ងៃ ០៩ ខែ ០៩ ឆ្នាំ ២០១៥ នេះ នៅ   សាល   Bill  Graham  Civic  Auditorium ក្នុង ទីក្រុង San Francisco រដ្ឋ Carlifornia សហរដ្ឋ អាមេរិក ក្រុមហ៊ុន Apple ដែលមានលោក  Tim Cook ជានាយកប្រតិបត្តិនោះ បានធ្វើអោយ ពិភព​លោកមានភាពភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹង    កម្មវិធីផ្លូវការ រយៈពេលជាង​ ២  ម៉ោងពេញ ឧទ្ទេស​នាម Device ថ្មីៗ ពីក្រុមហ៊ុន Apple ក្នុងនោះ រួមមានដូចជា  Apple TV, Ipad Pro និង Device ចុង ក្រោយដែលពិភពលោកទន្ទឹងរង់ចាំ នោះគឺ iPhone 6s និង iPhone 6s Plus ។

គួរបញ្ជាក់ថា iPhone 6s និង iPhone 6s Plus  ម៉ូដែល   ទាំងពីរមាន ៤ពណ៌រួមមានពណ៌ទឹកប្រាក់ ពណ៌មាន ពណ៌ប្រផេះ និង ពណ៌ផ្កាឈូកដិត ជាមួយនឹង   អេក្រង់ Retina ខណៈ iPhone 6s មាន ទំហំអេក្រង់ ៤.៧អ៊ីញ និង iPhone 6s Plus មានទំហំអេក្រង់ ដល់ទៅ ៥.៥អ៊ីញ ។

អ្វីដែលរឹតតែអស្ចារ្យនោះគឺថា Device ថ្មី ពីក្រុមហ៊ុន Apple ទាំងនេះ   គឺភ្ជាប់ជាមួយនឹង 64-bit A9 Chip របស់ Apple និង M9 Coprocessor ព្រម​ជាមួយនឹង Touch ID ជំនាន់​ថ្មី​​  ដែល​ធ្វើ​អោយ Fin - gerprint ដើរ​លឿន​ជាង​មុន​រហូត​ដល់​ទៅ​២​ដង  ដោយឡែក កំណែអង្គចងចាំ មិន មានករណី ខុស ពីម៉ូដែលមុនៗនោះទេ ពោល 16G 64G និង 128G ។ បន្ថែមពីលើនេះ Device ថ្មី ទាំង ២ នេះ នឹង ដំណើរការលើប្រព័ន្ធ​ប្រតិបត្តិការ របស់ Apple ជំនាន់ទី  ៩ នោះគឺ IOS9 យ៉ាងណាមិញ បើនិយាយ ដល់ ពីបចេ្ចកវិទ្យានៃការផ្តិតរូបភាព ក្រុមហ៊ុន Apple ​បំពាក់​កាមេរ៉ា​ទំហំ 4K លើ​ទូរស័ព្ទ​របស់​ខ្លួន​។ iPhone 6s និង iPhone 6s Plus ត្រូវ​បាន​បំពាក់​កាមេរ៉ា​ជំនាន់​ថ្មី​ទំហំ ១២MP និង  កាមេរ៉ា  ​មុខ​ទំហំ ៥MP ហើយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​មុន​ដែរ  រួម​មាន Panorama និង មុខងារ ​កាត់​បន្ថយ​ភាព​ញ័រ​ដៃ OSI និង HDR​ ។ Live Photo និង 3D  Touch ដែល  ធ្វើ អោយរូបភាពរបស់  អស់លោកអ្នក ក៏ដូចជា ការចុចដោយផ្ទាល់នៅលើ ទូរស័ព្ទស្មាតហ្វូន នេះ មានភាពរស់រវើកជាខ្លាំង ។

គួររំឮកថា ម៉ូ​ដែល​ទាំង​ពី​នេះ និង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃ​ទី ២៥ កញ្ញា ហើយ​ការ​កក់​ទុក ក៏ដូចជា បញ្ជា ទិញទុកមុន នឹងមានសុពលភាព ចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ខាងមុខនេះ ៕


*ប្រៀបធៀប

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Cnet, Apple, telegraph


Tags: Apple Tim Cook iPhone 6s iPhone 6s plus Ipad Pro Apple TV Smart TV