CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទីបំផុតកាសអត់ខ្សែ AirPods ត្រូវបាន Apple ដាក់លក់ហើយ

ទីបំផុត​កាសអត់ខ្សែ AirPods ត្រូវបាន Apple ដាក់លក់ហើយ​ បន្ទាប់ពីការពន្យារពេលបញ្ចេញលក់​ជាច្រើន​ដងមក។

 

យោងតាមគេហទំព័រលក់អនឡាញរបស់ Apple យើងឃើញថា AirPods ត្រូវបាន​Apple ដាក់លក់តាម​អនឡាញហើយ ដោយពេលវេលានៃការទទួលបានទំនិញ គឺរយះពេល ៤សប្តាហ៍ទៀត។ ប៉ុន្តែបើតាម​ប្រភពព័ត៌មានចចាមអារ៉ាមមួយចំនួន បានឲ្យដឹងថា ពេលវេលានៃការប្រគល់ទំនិញ គឺមុនថ្ងៃបុណ្យ​ណូអែល។ ប្រហែលជាចំនួនឧបករណ៍មានកំណត់ ដូច្នេះ Apple ត្រូវធ្វើការផ្លាស់ប្តូរពេលវេលា នៃ​ការ ប្រគល់ទំនិញដល់ទៅ ៤សប្តាហ៍ទៀត។

AirPods គឺជាប្រភេទកាសស្តាប់អត់ខ្សែ ដែលបានបង្ហាញខ្លួនកាលពីខែកញ្ញា កន្លងមកនេះ ជាមួយនឹង iPhone 7/7 Plus ហើយនឹងត្រូវធ្វើការដាក់លក់ នៅក្នុងខែតុលា ប៉ុន្តែវាត្រូវបានពន្យារពេលជាច្រើនដង ដោយមិនដឹងមូលហេតុច្បាស់លាស់។ បច្ចុប្បន្ន Apple ទើបតែធ្វើការដាក់លក់កាសនេះ នៅលើគេហ​ទំព័រអនឡាញ ចំណែកបណ្តាហាងលក់រាយ សប្តាហ៍ក្រោយទើបធ្វើការដាក់លក់។ កាស AirPods នេះ​មាន​តម្លៃលក់ ១៥៩ ដុល្លារ៕




ប្រែសម្រួល៖ មង្គល
ប្រភព៖ Apple, tinhte


Tags: Apple AirPods Hightech