CamNews

ទូរស័ព្ទ 

Apple នឹងមានបន្ថែមពណ៌ សភ្លឺរលោង (Jet White) ដល់ iPhone 7 និង 7 Plus?

Blog ជប៉ុនមួយឈ្មោះ Mac Otakara បានឲ្យដឹងថា Apple កំពុងតែមានផែនការបន្ថែមនូវពណ៌ Jet White ដល់ iPhone 7 និង 7 Plus។ Blog នេះមិនបានឲ្យដឹងពីពេលវេលាជាក់ស្តែងដែល Apple នឹងបញ្ចេញនូវ​ពណ៌​ថ្មីនេះទេ ហើយពួកគេ (Blog) ក៏បានរំឮកឲ្យដឹងថា ព័ត៌មានពីប្រភពដែលបាន ផ្តល់ឲ្យគេនេះ អាចនឹង​មិនគួរឲ្យជឿជាក់ផងដែរ។ Jet White នេះ គឺយើងអាចយល់បានថា វាជា ពណ៌សភ្លឺរលោង ដែលបញ្ច្រាសគ្នាពីពណ៌ Jet Black (ខ្មៅរលោង) បច្ចុប្បន្ននេះ។


គួរបញ្ជាក់ផងដែរថា Blog Mac Otakara ធ្លាប់ធ្វើការស្មានបានត្រឹមត្រូវថា iPhone 7/7 Plus នឹងមានពណ៌​Jet Black លុបបំបាត់ចោលនូវរន្ធដោតកាស 3,5mm បំពាក់ប៊ូតុង Home ប្រភេទថ្មី និងមិនមាន Smart Connector ទេ៕

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Mac Otakara, tinhte


Tags: Apple Jet White iPhone 7 iPhone 7 Plus Smartphone Hightech