CamNews

តារា 

តារាសម្តែងស្រីទាំងពីរដួងប្រកាសចាកចេញពីទ្រនំជាផ្លូវការ ក្នុងគោលបំណងពីរ

ថៃ ៖ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ បានធ្វើការប្រកាសជាផ្លូវការថា តារាសម្តែងស្រីពីរដួងគឺនាង Kwan Usamanee និងនាង Pooklook Fonthip បានចាកចេញពីទ្រនំចាស់ហើយ ។ 

ប្រភពដដែលបានបន្តទៀតថា តារាស្រីទាំងពីរដួងនេះខាងនេះ លែងជាតារាសម្តែងក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ តទៅទៀតហើយ ។គោលបំណងក្នុងការចាកចេញគឺ នាង Pooklook Fonthip ចង់ធ្វើជាតារាសម្តែងឯករាជ្យ ចំណែកឯនាង Kwan Usamanee វិញគឺទៅគ្រប់គ្រងជំនួញផ្ទាល់ខ្លួនរបស់នាង ។ 

ទទ្ទឹមនឹងនេះផងដែរ ខាងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ក៏បានអរគុណទៅដល់ Kwan និង Pooklook ចំពោះការខិតខំប្រឹងប្រែងធ្វើការកន្លងមក ។ គួរបញ្ជាក់ឲ្យដឹងថា រឿងភាគដែលនាង Kwan Usamanee សម្តែង មានចំណងជើងថា "Fai Hima" ជាមួយនិងទ្រនំចាស់ នឹងធ្វើការចាក់បញ្ចាំងក្នុងឆ្នាំ ២០១៩ នេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate