CamNews

តារា 

កក្រើកពេញប្រទេស! ក្រោយផ្ទុះពាក្យចចាមអារាមថា Angelina Jolie បាត់បង់ជិវិតដោយសារតែសម្លាប់ខ្លួន

ព័ត៌មានកំសាន្ត ៖ វេបសាយមួយបានផ្សព្វផ្សាយពាក្យចចាមអារាមថា អ្នកនាង Angelina Jolie បានស្លាប់ដោយសារការធ្វើអត្តឃាត ។ 

នាង Angelina Jolie បានក្លាយជាជនរងគ្រោះនៃពាក្យចចាមអារាមនេះ តាមរយៈគេហទំព័រ CNN ដោយនិយាយថា នាង Angelina Jolie បានធ្វើឃ្លីបវីដេអូមួយឲ្យក្រុមអ្នកគាំទ្រ និងប្តីរបស់នាងគឺលោក Brad Pitt ទស្សនាមុនពេលដែលនាងសម្លាប់ខ្លួន ។ 

ក្រោយពេលដែលពាក្យចចាមអារាមនេះបានកើតឡើងភ្លាម មានអ្នកនិយមលេងអិនធឺណិត បាននាំគ្នាចែករំលែកតៗគ្នា នឹងមានការសោកស្តាយយ៉ាងខ្លាំង ហើយក៍មានប្រតិកម្មយ៉ាងខ្លាំង ប៉ុន្តែក្រោយមកទើបដឹងថា នេះគឺគ្រាន់តែពាក្យចចាមអារាមតែប៉ុណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា មួយរយៈពេល នាង Angelina Jolie មានពាក្យចចាមអារ៉ាមជាច្រើនដែល ដោយឡែកពីគ្នាចំពោះជិវិតរស់នៅរបស់នាង ដែលមានដូចជា ពាក្យចចាមអារាមលែងលះជាមួយស្វាមីដោយសារតែមានជនទី ៣, បញ្ហាអាពាហ៍ពិពាហ៍, បញ្ហាគ្រួសារ, និងរឿងផ្សេងៗជាច្រើនទៀត បានធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត និងសុខភាពរបស់យ៉ាងខ្លាំង ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Angelina Jolie Brad Pitt