CamNews

តារា 

Mark prin ចេញមុខការពារមនុស្សស្រី ២ នាក់ភ្លាមៗ!!

ថៃ ៖ ក្នុងនាមជាមិត្តស្រីម្នាក់នាង Kimberly មានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ ព្រោះគ្រប់ពេលដែលមានរឿងអាស្រូវលេចលឺម្តងៗ លោក Mark prin ចេញមុខការពារដល់នាងជានិច្ច ។ ហើយថ្ងៃនេះ តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ ក៏បានចេញមុខការពារមនុស្សស្រី​២ នាក់ ទីមួយគឺមិត្តស្រីរបស់គាត់គឺនាង Kimberly និងម្នាក់ទៀតគឺនាង Sky Maria ដែលកំពុងតែមានរឿងអាស្រូវស្នេហាជាមួយនិងលោក ។ 

អ្នកកាសែត​៖ តើអ្នកមានគិតដែរទេថា នេះគឺជាចំណុចទាក់ទងអ្នក ពេលដែលមានព័ត៌មានស្នេហាជាមួយនិងនាង Sky Maria?

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

លោក Mark prin ៖ ការពិតវាគ្មានអ្វីនោះទេ!! ខ្ញុំបានជួប Sky Maria នៅក្នុងព្រឹត្តិការណ៍មួយ ហើយពួកយើងគ្រាន់តែនិយាយសួស្តី ជាលក្ខណៈគួរសមបែបនឹងឯង ។ 

អ្នកកាសែត​៖ ចុះ Kimberly ដែលជាមិត្តស្រី ជឿជាក់ដល់លោកទេ? 

លោក Mark prin ៖ ខ្ញុំពិតជាមិនបានធ្វើពិតមែន!! ខ្ញុំគ្មានអ្នកណាក្រៅពី Kimberly នោះទេ ។ តាមបណ្តើរទៅ ខ្ញុំមិនចង់គិតពីវាទៀតទេ ។ 
អ្នកកាសែត​៖ ចុះ Kimberly បានសួរលោកអំពីព័ត៌មាននេះទេ? 

លោក Mark prin ៖ នាងសួរ ប៉ុន្តែនាងពិតជាដឹងថា គ្មានអ្វីកើតឡើងនោះទេ ព្រោះពួកយើងជឿចិត្តគ្នា ។ 

អ្នកកាសែត​៖ លោកមានបាននិយាយជាមួយនិង Sky Maria អំពីព័ត៌មាននេះទេ? 

លោក Mark prin ៖ ខ្ញុំមិនដែលបានជួបនាងទេ បន្ទាប់ពីរួមការងារក្នុងព្រឹត្តិការណ៍មួយនោះរួចមក ប្រសិនបើនាងបានអានព័ត៌មាននេះ ខ្ញុំពិតជាសុំទោសពិតមែន ដែលធ្វើឲ្យមានព័ត៌មានបែបនេះ ។ ហើយខ្ញុំក៏មិនបានដឹងដែរថា វាចេញមកបានយ៉ាងម៉េច ពិតជាសុំទោសពិតមែន ៕

នាង Sky Maria 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Kimberly Mark prin