CamNews

តារា 

តារាសម្តែងម្នាក់ ប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង ក្រោយបែកធ្លាយវីដេអូរួមសិច របស់ភរិយាជាមួយប្រុសផ្សេង

ព័តមានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Weibo កាលពីថ្ងៃទី ១៤ ខែសីហា បានឲ្យដឹងថា តារាភាពយន្តជនជាតិចិនលោក Wang Baoqiang បានប្រកាសជាសាធារណៈថា លោក និងភរិយា ត្រូវតែលែងលះ ក្រោយពីបែកធ្លាយវីដេអូសិចរបស់ភរិយាខ្លួន ជាមួយនិងប្រុសផ្សេង ពីព្រោះលោកអស់ការអត់ធ្មត់ហើយ ។ 

រីឯរបាយការណ៍ដែលត្រូវបានរាយការណ៍តាមរយៈគេហទំព័រ The Straits Times បានឲ្យដឹងថា លោក Wang Baoqiang ដែលមានវ័យ ៣២ បាននិយាយថា នៅក្នុងជិវិតអាពាហ៍ពិពាហ៍ របស់គាត់ និងភរិយា គឺអ្នកនាង Ma Rong ដែលមានអាយុ ៣០ ឆ្នាំ គឺពោរពេញទៅដោយក្តីស្រលាញ់ ភាពស្មោះត្រង់ជាមួយប្រពន្ធគាត់រហូតមកមិនមែនមានចិត្តក្បត់ម្តងណាឡើយ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺភរិយារបស់លោកបែរជាធ្វើរឿងបែបនេះដាក់គាត់ទៅវិញ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីវីដេអូ រួមសិចរបស់ប្រពន្ធជាមួយ អ្នកនាង Ma Rong ជាមួយនិង លោក Song Zhe ស្រាប់តែលោក Wang Baoqiang បានសម្រេចចិត្តបណ្តេញអ្នកទាំង ២ ដែលបានធ្វើរឿងមិនត្រឹមត្រូវក្នុងនាមខ្លួនមិនមែនជាប្តីប្រពន្ធ តែបែរជាទៅធ្វើរឿងថោកទាបបែបនេះទៅវិញ ជាពិសេសនោះគឺបានធ្វើឲ្យលោក Wang Baoqiang មានការឈឺចាប់យ៉ាងខ្លាំង ចំពោះការបំផ្លាញជិវិតអាពាហ៍ពិពាហ៍ ដែលគាត់ខំប្រឹងរក្សាជាយូរណាស់មកហើយ ។ 

ហើយអ្វីដែលហួសចិត្តនោះគឺ លោក Wang Baoqiang មានកូនប្រុសម្នាក់ និងស្រីម្នាក់ ជាមួយនិងអ្នកនាង Ma Rong តែបែរជាក្នុងនាមជាភរិយាមានកូនដល់ទៅ ២ នាក់ទៅហើយបែរជាធ្វើរឿងខុសឆ្គងទៅវិញ។ 

ក្រោយពីវីដេេអូរួមសិចរបស់ អ្នកនាង Ma Rong ជាមួយនិង លោក Song Zhe បានធ្វើឲ្យប៉ះពាល់អារម្មណ៍ និងផ្លូវចិត្តរបស់លោក Wang Baoqiang ដែលត្រូវជាប្តីខ្លាំងណាស់ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop