CamNews

តារា 

ពិតទេដែលថា នាង Davika កំពុងមានស្នេហាជាបុរសសង្ហា ជាអ្នកសិល្បៈដូចគ្នា?

ថៃ ៖ ថ្មីៗនេះ នាង Davika និងលោក Ter Chantavith ត្រូវបានចាប់ដៃគូអោយសម្តែងរឿងភាគមួយដែលមានចំណងជើងថា "Chai Mai Jing Ying" ហើយនឹងត្រូវចាក់បញ្ចាំងនៅក្នុង ONE 31 HD ។ 

តារាសម្តែងថៃទាំងពីរដួងនេះ ក៏ទទួលបាននូវការខមមិនល្អៗត្រលប់មកវិញពី Fans របស់ពួកគេផងដែរ ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតគឺ នាង Davika និងលោក Ter Chantavith ត្រូវបានគេសង្កេតឃើញថា បង្ហោះរូបថតជាច្រើនសន្លឹកជាលក្ខណៈនៅលើគណនីអុិនស្រ្តាក្រាមជារឿយៗ ហើយខមមិនជាមួយគ្នាដូចជាលក្ខណៈស្នេហាយ៉ាងម៉េចក៏មិនដឹង ។ 

ភាពផ្អែមល្អែមរបស់ នាង Davika និងតារាសម្តែងរួមអាជីពរូបនេះ បានធ្វើឲ្យហ្វេនសង្ស័យថា អ្នកទាំងពីរកំពុងតែចាប់ផ្តើមទាក់ទងគ្នាស្ងាត់ៗ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងកុំភ្លេចរង់ចាំបទសម្ភាស៍របស់តារាថៃទាំងពីរដួងនេះ នៅពេលដែលពួកគាត់ទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ណាមួយ ដើម្បីអោយជ្រាបកាន់តែច្បាស់ថា តើនាង Davika កំពុងមានស្នេហាជាបុរសសង្ហា ជាអ្នកសិល្បៈដូចគ្នា ឬយ៉ាងណា ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Davika Ter Chantavith