CamNews

ប្លែកៗ 

ប្លែកៗជាមួយមត្តេយ្យសិក្សា នៅលើយន្តហោះ


USA៖ ថ្មីៗនេះ មានបុរសម្នាក់បានបង្កើតសាលាមត្តេយ្យមួយ ដែលធ្វើឡើងពីយន្តហោះ ពិត
ជាចំឡែកអស្ចារ្យមែន។

សាលាមត្តេយ្យនេះមានទីតាំងនៅរដ្ឋ Georgia សហរដ្ឋអាមេរិក ជាគំនិតច្នៃប្រឌិតថ្មី  របស់
បុរសនាយកសាលាម្នាក់ ឈ្មោះ  Gari Chapidze  ដែលយកយន្តហោះចាស់មួយពីអាកាស
យានដ្ឋាន Tbilisi មកច្នៃជាសាលាមត្តេយ្យនេះ។

គាត់បានតុបតែងគ្រឿងខាងក្នុងរបស់យន្តហោះសារជាថ្មី​ ដែលបំពាក់ដោយប្រដាប់ប្រដារ
សិក្សាដូចក្នុងសាលាមត្តេយ្យផង និងមានប៊ូតុងអេឡិចត្រូនិចយន្តហោះ ចុចលេងកំសាន្ត
ដែលគេជឿជាក់ថា អាចអភិវឌ្ឍខួរក្បាលកុមារ  ឲ្យមានភាពវ័យឆ្លាតជាមួយនឹងឧបករណ៍
អេឡិចត្រូនិចផងដែរ៕

លោក Gari Chapidze បានចំណាយពេលជាច្រើនខែ  ដើម្បីធ្វើការតុបតែងយន្តហោះនេះ
ឲ្យក្លាយជាសាលាមត្តេយ្យ។ សូមទស្សនាពីទិដ្ឋភាពសាលាមត្តេយ្យរបស់វីដេអូខាងក្រោម៖

ដោយ៖ មិនា
ប្រភព៖ sider


Tags: strange education