CamNews

តារា 

ក្រសួងគួរមានចំណាត់ការយ៉ាងណា លើតារាស្រីនាង សេង សូណា?

(ភ្នំពេញ)​៖ ស្របពេលដែលបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយទៅលើ​សកម្មភាពថតវីដេអូបញ្ចេញសុដល់ស្ទើរតែលេចចេញមួយ​កំណាត់ល្វែងលើរបស់តារាស្រីនាង សេង សូណា យ៉ាងព្រោងព្រាតមកនេះក៏ស្រាប់តែមានការបញ្ចេញមត្តិរិះគន់វាប្រហាខ្លាំងៗទៅ​​លើឥរិយាបទមិនសមគួររបស់តារាស្រីរូបនេះដែលបានបង្ហាញ​ល្វែងដើម​ទ្រូងខាង​លើ​​យ៉ា​ង​ធំ​ដើម្បីទាញរកប្រជាប្រិយក្រោយស្ងាត់ពីសិល្បៈមួយរយៈពេលចុងក្រោយបន្ទាប់បែបធ្លា​យ​ដំ​ណឹងមានកូនអត់ប្តីនោះ។

មុននេះបន្តិចគេសង្កើតឃើញមានបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សា​យនូវអត្ថបទព័ត៌មានដោយភ្ជាប់ជាមួយនឹងរូបថតដ៏សិចស៊ីបញ្ចេញគល់សុដន់របស់នាង សេង​ សូណា ទើបធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ផ្ទុះការរិះគន់ជាថ្មីដោយចោទជាសំនួរថា តើនាងមានបេះដូងជាខ្មែរទេទើបបានជាធ្វើបែបនេះ?តើក្រសួងគួរចាត់វិធានការបែបណាទៅលើរឿងនេះដើម្បីកំឲ្យមានគំរូអាក្រក់បែនេះទៀត?

ជាមួយនឹងការបញ្ចេញរូបថតដ៏សិចស៊ីមើលឃើញល្វែងខាងលើស្ទើរមើលឃើញច្បាស់ដូចថ្ងៃបង្ហាញឲ្យមហាជនឃើញជាសាធារណៈបែរនេះមានទស្សនៈមួយចំនួនបានលើកឡើងថា សេ​ង សូណា បញ្ចេញរូបថតសិចស៊ីចំហល្វែងលើស្ទើរអាក្រាតកាយនេះទំនងជានាងចង់បញ្ចេញឲ្យអស់ដៃដើម្បីដណ្តើមតំណែងសិចស៊ីពីនាងដេននី ខ្វាន់ មកវិញសម្រាប់ឆ្នាំ២០១៦នេះ​ព្រោះ​តាមរយៈរូបថតសិចស៊ីនេះអាចជាចេតនាមួយដើម្បីទាញការចាប់អារម្មណ៍ពីសំណាក់ក្រុមកន្ល​ងជាបុរសៗសម្បូទ្រព្យ។

ស្រពេលគ្នានេះដែរក៏មានមហាជនអ្នកគាំទ្រជាច្រើនបានធ្វើការរិះគន់ចាំៗផងដែរចំពោះទង្វើបបង្ហាញភាពសិចស៊ីដើម្បីរកប្រជាប្រិយភាពដោយភ្លេចគិតពីប្រពៃណីដ៏ល្អផូផង់របស់ខ្មែរពីសំណាក់តារាស្រី​នាង សេង សូណា ថា​ ជារូបថតសិចស៊ីហួសហេតុនាំឲ្យប៉ះពាល់ដល់តម្លៃ​នារី និងសង្គមខ្មែរដែលធ្លាប់តែមានវប្បធម៌ប្រពៃណីដ៏ល្អហើយទង្វើដែលនាងធ្វើនេះគឺវាហាក់ដូច​ជាជ្រុលហួសហេតុពេកហើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង