CamNews

ទូរស័ព្ទ 

ទស្សនា Nokia XpressMusic NX ទាក់ទាញដោយសម្បកលោហធាតុ គួរជាទីពេញចិត្ត

Nokia បានទទួលស្គាល់ជាផ្លូវការថានឹងបញ្ចេញស្មាតហ្វូន Android ថ្មីស្រឡាងនៅឆ្នាំក្រោយ ប៉ុន្តែ
ពេលនេះ ក្នុងពេលរង់ចាំការវិលត្រលប់មកវិញរបស់ “អតីតមហាក្សត្រ” Nokia សូមទស្សនា ម៉ូដែល
concept Nokia XpressMusic NX ដ៏គួរចាប់ចិត្តនេះ...


ទំព័រ concept-phones ថ្មីៗនេះ បានបញ្ចេញម៉ូដែលទូរស័ព្ទរបស់ Grigory Butin ដែលមានឈ្មោះថា
Nokia XpressMusic NX។ តាមពិតម៉ូដែល concept នេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៤ ប៉ុន្តែ 
ពេលនេះទើបត្រូវបានគេឧទ្ទេសនាមជាទូលំទូលាយ។

Nokia XpressMusic NX មានភាពទាក់ទាញដោយសារសម្បកលោហធាតុ និងមានជ្រុងទាំង៤ប្រកប
ដោយភាពជាបុរស។ ម៉ូដែល concept នេះធ្វើឱ្យយើងនឹកឃើញដល់ Nokia X7 ដែលធ្លាប់ល្បីឈ្មោះ
កាលពីមុន។


ពិសេសបំផុត ផ្នែកខាងក្រោមរបស់អេក្រង់ថាច់ គឺជាក្ដារចុច QWERTY ។ អ្នករចនាចង់ឱ្យ Nokia
XpressMusic NX ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Windows Phone ប៉ុន្តែ ដំណាក់កាលបច្ចុប្បន្ន
ប្រហែលជា Android ទើបជាប្រព័ន្ធប្រតិបត្តិដែលសមស្របបំផុត។

ប្រែសម្រួល ៖ តារា
ប្រភព ៖ concept-phones


Tags: Nokia XpressMusic NX Nokia