CamNews

ព័ត៌មានបច្ចេកវិទ្យា 

វីដេអូ កីឡាករ ទាត់បាល់ កំទេចទូរស័ព្ទអ្នកដទៃ រួចសងវិញ ដោយ Lumia 630

Nokia បានពឹងលើកីឡាករបាល់ទាត់ហ្វាំងឡង់ Lassi Hurskainen ដើម្បីស៊ុតបាល់ កំទេចទូរស័ព្ទ
ឆ្លាតវៃរបស់ក្រុមហ៊ុនដទៃ រួចសងសំណងវិញ ដោយស្មាតហ្វូន Lumia 630។

នៅក្នុងវីដេអូថ្មីបំផុត របស់ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ កីឡាករបាល់ទាត់ Lassi Hurskainen និងដៃ
គូរបស់ខ្លួន បានសម្ដែងជាបុរស ២រូប ចូលចិត្តដើរបំផ្លាញក្ដីសុខរបស់អ្នកដទៃ។ ក្រុមហ៊ុន Nokia
អះអាងថា ការស៊ុតបាល់ទាំងអស់ គឺជាការពិត មិនមែនកាត់តដោយកុំព្យូទ័រនោះទេ។


 
Lumia 630 ជាទូរស័ព្ទឆ្លាតវៃ ប្រើ Windows Phone ដំបូង មានស៊ីម ២ ដែលទើបបង្ហាញខ្លួន
ក្នុងទីផ្សារកាលពីដើមខែមេសា


ក្រុមអ្នក “រងគ្រោះ” បានបង្ហាញការពេញចិត្ត នៅពេលពួកគេទទួលបានសំណងដោយទូរស័ព្ទ
Lumia ប៉ុន្ដែ គេហទំព័របច្ចេកវិទ្យាមួយចំនួន យល់ថា ពុំមានអ្នកណាម្នាក់ សប្បាយចិត្តនោះឡើយ
នៅពេលពួកគេ ត្រូវបង្ខំឱ្យប្ដូរពីស្មាតហ្វូនធុនថ្លៃ ដូចជា iPhone ជាដើម ដើម្បីមកប្រើ Lumia 630
ដែលមានតម្លៃមធ្យម។

ក៏ប៉ុន្ដែ នេះគ្រាន់តែជាវីដេអូឃោសនាពាណិជ្ជកម្មដ៏ឆ្លាតវៃរបស់ Nokia ដែលជាក្រុមហ៊ុនមួយ ត្រូវ
បានគេមើលឃើញថា ជា “គ្រូ” ក្នុងការឌឺដងគូប្រជែងរបស់ខ្លួន តាំងពីដើម រៀងមក៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Gsmarena


Tags: Lumia 630 Lassi Hurskainen Nokia promo video