CamNews

ទូរស័ព្ទ 

Nokia X2 នឹងអាចប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការទាំង Android និង Window Phone

Nokia X2 អាចក្លាយជាទូរស័ព្ទពិសេសបំផុតមួយ នៅក្នុងឆ្នាំនេះ។ បើតាមគេហទំព័របច្ចេកវិទ្យា PhoneArena ប្រភពព័ត៌មានថ្មីបំផុតបានឲ្យដឹងថា ទូរស័ព្ទនេះ លទ្ធភាពច្រើននឹងប្រើប្រព័ន្ធប្រតិបត្តិ ការពីរទន្ទឹមគ្នាគឺ Windows Phone និង Android តាមទម្រង់ជ្រើសរើស dual boot ហើយទន្ទឹមនឹង នោះ វាក៏ផ្គត់ផ្គង់បន្ថែមនូវបណ្តាសេវាកម្មរបស់ Google Play ផងដែរ។

ព័ត៌មាននេះត្រូវបានផ្តល់ជូនឲ្យដឹងដោយ Michael Faro Tusino ដែលជាអ្នកសារព័ត៌មានលំដាប់ខ្ពស់ នៅកាសែត Unleashthephones និង MyNokiaBlog ដូច្នេះវានឹងមានភាព អាចជឿជាក់បានច្រើន។ បើសិនជាអ្វីទាំងអស់វាពិតជាត្រឹមត្រូវ Nokia X2 នឹងបោះជំហានទៅមុខយ៉ាងខ្លាំងមួយ សម្រាប់ ត្រកូល X series ដោយសារតែ ផលិតផលបីម៉ូដែលគឺ Nokia X, X+ và XL ដែលបានបង្ហាញខ្លួនមុន នេះ សុទ្ធតែប្រើប្រព័ន្ធប្រតិបត្តិការ Android និងលុចចោលទាំងអស់នូវបណ្តាសេវាកម្ម ដែលផ្គត់ផ្គង់ពី Google។

Nokia XL, X và X + សុទ្ធតែប្រែ Android និងលុបចោលបណ្តាសេវាកម្ម ដែលផ្គត់ផ្គង់ពី Google

លក្ខណៈសម្បត្តិចចាមអារាមរបស់ Nokia X2 គឺគ្រប់គ្រាន់សម្រាប់ឲ្យផលិតផលនេះ អាចដំណើរការ បាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង Windows Phone។ ជាក់ស្តែង ស្មាតហ្វូននឹងត្រូវបាន បំពាក់នូវអេក្រង់ទំហំ 4.3 inch, កំរិតរីសូលុយហ្សិន WVGA 480 x 800 pixel, ប្រើប្រាស់ CPU Dual Core Qualcomm Snapdragon 200, RAM 1 GB, មេម៉ូរីក្នុង 4 GB និងអាចបន្ថែមមេម៉ូរីក្រៅបាន។ នេះអាចនិយាយបានថា វាបានធ្វើឲ្យប្រសើរឡើងច្រើនជាងមុន បើធៀបនឹង Nokia X  ដែលប្រើ CPU Dual Core 1 GHz និងមាន RAM តែ 512 MB៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena & Vreview


Tags: Nokia X2 Smartphone Nokia Android Window Phone Hightech