CamNews

តារា 

បែកធ្លាយ !!! Linda Chung ជួបរឿងដែលអស្ចារ្យចំថ្ងៃ Mother's Day

ព័ត៌មានកំសាន្ត ៖ Linda Chung បានរៀបការជាមួយនិង ប្តីរបស់នាងលោក Jeremy Leung កាលពីឆ្នាំមុន ហើយពួកគេបានធ្វើការជប់លៀងនៃ ពិធីមង្គលការរបស់ពួកគេ កាលពីដើមឆ្នាំថែមទៀត ។ 

ការពិតទៅវាគ្រាន់តែពាក្យចចាមអារាមមួយ ដែលថា នាងកំពុងតែពពោះប៉ុន្តែ Linda បានធ្វើការបដិសេធនឹងរឿងនេះ ។ 

តែទោះជាយ៉ាងណាក៍ដោយ នៅថ្ងៃនេះនាងបែរជាធ្វើការប្រកាស ព័ត៌មាននៅថ្ងៃ Mother's Day នៅលើគេហទំព័រ Weibo និង គណនី Instagram ថែមទៀត ។ 



ប្រហែលជានាង កំពុងតែធ្វើការរង់ចាំ​ថ្ងៃ Mother's Day ហើយនាងកំពុងតែទន្ទឹងរង់ចាំថា នឹងក្លាយជាម្តាយរបស់គេក្នុងពេលឆាប់ៗនេះ ។

នាងបានបន្ថែមទៀតថា រីករាយចំពោះថ្ងៃទិវាអ្នកម្តាយអ្នករាល់គ្នា​ ហើយខ្ញុំកំពុងតែជិតទទួលបានសមាជិកថ្មីមួយ នឹងត្រៀមខ្លួនធ្វើជាម្តាយគេ រួចទៅហើយ ខ្ញុំពិតជាមិនអាចចាំបានទេ វាគឺពិតជារឿងដ៍អស្ចារ្យណាស់ ។ 





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop