CamNews

កំសាន្ត 

Jackie Chan ត្រៀមបញ្ចេញ ក្រុមចំរៀងមានសមាជិក ៥ នាក់ដែលដឹកនាំ និងផលិតដោយខ្លួនឯងផ្ទាល់

ធ្លាប់លឺរួចមកហើយថា Jackie Chan គឺជាតារាសំដែង ភាពយន្តចិន ម្នាក់ដ៏ល្បីដែល មានសមត្ថ​ភាព សំដែងរឿង ប្រភេទបាញ់ ប្រហារ កាប់ចាក់ និងវាយតប់ ជាមួយនិង ក្បាច់គុនបាន យ៉ាងល្អ ។ ក្រៅពីនោះ Jackie Chan ក៏ចេះ និពន្ធនិង ដឹកនាំការសំដែង ភាពយន្តផងដែរ ។



ឥលូវនេះ ព័ត៌មានថ្មីមួយ បានផុសឡើង ដែលទាក់ទាញ ការចាប់អារម្មណ៍ របស់ទស្សនិកជន ជា​ពិសេសអ្នក​ គាំទ្រក្រុមចំរៀង ។ Jackie Chan កំពុងតែត្រៀម និងរៀបចំបញ្ចេញ ក្រុមចំរៀងទី ១ របស់គាត់ ដែលការហ្វឹកហាត់ និពន្ធចំរៀង និងសំដែងអ្វី ទាំងអស់គឺ ស្ថិតក្រោមការ គ្រប់គ្រង​របស់ Jackie Chan ផ្ទាល់តែម្តង ដែលមានឈ្មោះថា JJCC ឬ Double JC ។ ក្រុមនេះ ត្រូវបានគេ ដឹងថាមាន សមាជិក ៥ នាក់ដែល មានអាយុ ២០ ឆ្នាំស្តើង ហើយមាន កំពស់ចាប់ពី ១៨០ស.ម ។ ក្នុងចំណោមសមាជិក ៥ រូបនោះមាន ៤ នាក់ជនជាតិកូរ៉េ ១ នាក់ជនជាតិចិន ។



ខាងផលិតកម្ម របស់ Jackie Chan បានអោយដឹងថា ទោះបីជា ក្រុមនេះនៅក្មេងខ្ចី តែសមាជិក នីមួយបាន ប្រមូលនូវបទពិសោធន៍ នៃការសំដែង ក្នុងពិភពសិល្បៈ បានច្រើនរួចមកហើយ ។ Jackie Chan សន្យាថា ទស្សនិកជន នឹងមិនខក បំណងឡើយ ជាមួយនិង ភាពខុសប្លែករបស់ JJCC ពីក្រុមចំរៀង ដ៏ទៃទៀត ។ JJCC គ្រោងនឹងបង្ហាញខ្លួន ជាលើកដំបូង នៅខែមិនានេះ ហើយ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol bands group singer jackie chan jjcc