CamNews

តារា 

ស្តាប់ការបកស្រាយរបស់តារាស្រីម្នាក់ ដែលមកជំនួសតំណែងនាង Matt

កំសាន្ត ៖ នាង Poo Praiya បាននិយាយអំពីនាង Matt Peranee នៅក្នុងកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត កាលពីពេលថ្មីៗនេះ ។ 

យោងតាមប្រភពផ្លូវការមួយបានឲ្យដឹងថា នាង Poo Praiya ត្រូវបានក្លាយខ្លួនជាអ្នកតំណាងផលិតផលល្បីឈ្មោះមួយជំនួសតារាស្រីដែលកំពុងមានព័ត៌មានមិនល្អគឺនាង Matt Peranee ។ 

នាង Poo Praya

នៅក្នុងនោះផងដែរ នាង Poo Praiya បាននិយាយថា "សម្រាប់ផលិតផលមួយនេះ ខាងអ្នកកាន់ផលិតបានទាក់ទងខ្ញុំជាច្រើនខែមកហើយ ចំនែកឯពេលនេះខ្ញុំទើបតែបញ្ចប់ការថត។ ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះដូចជាមិនទាក់ទងជាមួយនិងព័ត៌មានថ្មីៗនេះទេ។ ខ្ញុំមិនចង់និយាយអំពីរឿងផ្ទាល់របស់ Matt Peranee នោះទេ ព្រោះខ្ញុំមិនបានដឹងអំពីជីវីតឯកជនរបស់នាងនោះទេ" ។ 

នាង Poo Praiya បន្ថែមទៀតថា "ខ្ញុំក៏ធ្លាប់មានព័ត៌មានបែបនេះដែរ ដូច្នេះខ្ញុំអាចយល់បានថា Matt Peranee មានអារម្មណ៍បែបណា" ៕

-ចុចអាន ៖ ជាការពិតទេដែលថា ផ្ទុះរឿងស្នេហាជាមួយពោះម៉ាយសេដ្ឋីភ្លាម នាង Matt ខាតបង់ច្រើនដល់ម្លឹង?


នាង Matt Peranee

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate