CamNews

គ្រោះថ្នាក់ 

តាមទាន់ប្តីឡើងគ្រែជាមួយស្រីស្នេហ៍ ប្រពន្ធផ្ទុះកំហឹងព្រលះ​ប្តីមួយតាំងតោ ដោតជាប់​លលាដ៏ក្បាល

(ចិន)៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅទីក្រុង Beijing ប្រទេសចិន ដោយមានបុរសម្នាក់ ត្រូវបានប្រពន្ធ​វាយប្រហារ​នឹងកាំបិតកាប់​សាច់ចំក្បាល​យ៉ាងដំណំ​ សឹងតែសន្លប់ទៅហើយ បន្ទាប់ពីនាងផ្ទុះកំហឹងខណៈ​តាមទាន់លោកប្តីកំហូច​កំពុងឡើងគ្រែ​ ជាមួយស្រីស្នេហ៍។

ស្ត្រីដៃដល់ជាប្រពន្ធត្រូវប៉ូលិសចាប់ខ្លួនក្រោយពេលកើតហេតុ រីឯបុរសជាប្តីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវប្រពន្ធ​ទាញកាំបិត​ប៉័ងតោ កាប់ចំកណ្តាលលលាដ៏ក្បាល​ដោតជាប់មើលទៅគួរឲ្យតក់ស្លុត។

មនុស្សជាច្រើនដែលបានឃើញជនរងគ្រោះ ត្រូវបានកាប់នឹងកាំបិតដោតជាប់នឹងក្បាល ខណៈដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ហើយក៏នាំគ្នា​ថតរូបយក​ទៅបង្ហោះ​លើបណ្តាញសង្គម ព្រោះតែពួកគេមានអារម្មណ៍រន្ធត់ចិត្តពេក ខណៈឃើញហេតុការណ៍គួរឲ្យស្រៀវបែបនេះ។

ស្ត្រីជាប្រពន្ធមិនត្រូវបានបញ្ជាក់អត្តសញ្ញាណឲ្យដឹងទេ ក្រោយពេលចាប់ខ្លួននាង​បានសារភាពថានាងប្រហារប្តី ព្រោះតែខឹងខ្លាំងណាស់ដែលគេហ៊ាននាំស្រី​ឡើងគ្រែក្បត់​ចិត្តនាង​ នឹងនៅមុខដូច្នេះបណ្តាលឲ្យទប់កំហឹ ងមិនបាន។ ប៉ូលីសបានបញ្ជូនខ្លួនស្ត្រីដៃ​ដល់ទៅតុលាការ​កាត់ទោសបន្ទាប់​ ពីរងការចោទប្រកាន់​ពីបទប៉ុនប៉ងឃាតកម្ម៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news