CamNews

ភាពយន្ត 

ពីក្មេងប្រុសដែលឆ្លាតខុសពីក្មេងធម្មតាម្នាក់ប្រែក្លាយទៅជាកាចសាហាវនៅក្នុងរឿង ក្មេងកំណាច (មានវីដេអូ)

កំសាន្ត ៖ តាមរយៈខ្សែភាពយន្តបែបរន្ធត់គឺរឿង ក្មេងកំណាច ឬ The Prodigy ជាស្នាដៃពីផលិតកររឿងដ៏ល្បីគឺ The Exorcism of Emily Rose ដែលជារឿងបែបរន្ធត់នេះនិយាយអំពីក្មេងប្រុសម្នាក់ឈ្មោះ Milles ដែលមានអត្តចរិតចម្លែកជាពិសេសដោយគាត់មានសម្ថភាព និងភាពវ័យឆ្លាតខ្លាំងហួសពីក្មេងៗធម្មតា។ Sarah ដែលជាម្តាយរបស់ Miles ក៏ចាប់ផ្ដើមសង្ស័យថាកូនរបស់នាងមានបញ្ហាផ្នែកសតិអារម្មណ៍ដោយគេចេះតែធ្វើសកម្មភាពចម្លែកៗ និងពេលខ្លះកាចសាហាវពីមួយថ្ងៃទៅមួយថ្ងៃ។ នាងក៏បាននាំ Miles ជួបជាមួយនឹងគ្រូពេទ្យចិត្តសាស្រ្តដោយគិតថាពួកគេអាចព្យាបាលជំងឺរបស់កូននាងបាន។ ជាអកុសលអ្វីដែលកើតឡើងចំពោះ Miles នោះគឺមិនមែនត្រឹមតែបញ្ហាសតិអារម្មណ៍របស់គេទេ តែវាទាក់ទងទៅនឹងវិញ្ញាណចម្លែកអ្វីម្យ៉ាងដែលមកសណ្ឋិតនៅក្នុងខ្លួនរបស់គេតាំងពីក្មេងមកម្លេះ ជាហេតុធ្វើឲ្យ Miles ធ្វើសកម្មភាពប្លែកៗយ៉ាងសាហាវ។ ម្ដាយរបស់ Miles ក៏បានណាត់ជួបជាមួយនឹងលោកអាចារ្យដើម្បីជួយដល់ Miles ឲ្យរួចផុតពីវិញ្ញាណដ៏ចម្លែកនេះ។ ចង់ដឹងអត់ថាតើ Miles ត្រូវបានវិញ្ញាណអ្វីមកគ្រប់គ្រងលើខ្លួនគេ និងធ្វើឲ្យក្មេងប្រុសដ៏ឆ្លាតម្នាក់នេះក្លាយទៅជាកាចសាហាវនិងគ្រោះថ្នាក់បែបនេះ? កុំភ្លេចមកទស្សនារឿង ក្មេងកំណាច ឬ The Prodigy ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ នេះតទៅហើយ។


ចុចទីនេះដើម្បីទស្សនា​ trailer 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article