CamNews

តារា 

ឡើងកប់! វីដេអូថ្មីរបស់កូនប្រុសច្បងតារាចម្រៀងល្បី លោក ព្រាប សុវត្ថិ លើកនេះមិនច្រៀងទេ តែប្តូរមករាំវិញ!

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ បុរសសង្ហាដែលមហាជនបានស្គាល់ថាជាកូនប្រុសច្បង​ របស់កំពូលតារាចម្រៀងល្បីលោក ព្រាប​ សុវត្ថិ ហើយកូនប្រុសច្បងរបស់គាត់មានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ បានបង្ហោះវីដេអូដែលគេបានរាំឲ្យមហាជនបានឃើញ ពិតជាគួរឲ្យស្រលាញ់មែនទែន ។ 

គួរបញ្ជាក់ឲ្យដឹងថា វីដេអូដ៏ថ្មីស្រឡាំងមួយនេះរបស់ សុវត្ថិ មុន្នីវណ្ណ ហាក់បីដូចជាអង្រួនបេះដូងមិត្តនារីយ៉ាងខ្លាំង ព្រោះនៅក្នុងនោះមានបូករួមទាំងទេពកោសល្យ រូបរាងសង្ហា ច្រមុះស្រួចគួរឲ្យស្នេហ៍ និងលាយឡំអ្វីជាច្រើនទៀតដែលធ្វើឲ្យ Fans នារីទប់អារម្មណ៍មិនចង់ទស្សនមិនបានឡើយ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sovath monivann