CamNews

តារា 

មើលមិនចង់ស្គាល់ ពេជ្រ សោភា ស្អាតកប់តែម្តង

កំពូលតារាច្រៀងស្រី គឺអ្នកនាង ពេជ្រ សោភា បច្ចុប្បន្នកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងវិស័យជាអ្នកចម្រៀងមួយនេះ  ។

បើនិយាយពីការងារ នាងហាក់ជាមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការច្រៀង សម្ដែង នៅលើឆាកនានា ។ បើងាកមកមើលសម្រស់នាងវិញ យើងសង្កេតឃើញ ថាបើទោះបី ពេជ្រ សោភា បានចូលសិល្បៈយូរយ៉ាងណាក្ដី នាងនៅតែ មានរូបរាង និងសម្រស់ស្អាតដដែល ។

ដោយឡែកថ្មីៗនេះ ក្រោយឃើញរូបភាពរបស់អ្នកនាង ពេជ្រ​​ សោភា ប៉ុន្មានសន្លឹក ធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ និងសរសើរដល់នាងគ្រប់គ្នា ដោយនាងមានសម្រស់ស្រស់ស្អាត ប្លែងជាងរាល់ដង ជាមួយការស្លៀកឈុតពណ៌ស្វាយមួយឈុតនេះទៀត មើលទៅ នាងកាន់តែមានភាពទាក់ទាញ ស្រស់ស្អាតកប់តែម្ដង ៕