CamNews

តារា 

ទស្សនិកជន ធ្លាប់ឃើញវីដេអូ ស៊ុតបាល់ជាច្រើន តែគ្មានមួយណា អស្ចារ្យដូចវីដេអូមួយនេះឡើយ (វីដេអូខាងក្នុង)

ពីមុនៗមក ទស្សនិកជន តែងតែឃើញ វីដេអូស្ទីល ស៊ុតបាល់ឡូយៗជាច្រើន ដែលក្រុមហ៊ុនធំៗ ដូចជា Nike ឬ Addidas ជាអ្នកធ្វើឡើង ។ តែថ្មីៗនេះ ដើម្បីអបអរសាទរ ការប្រកួត World Cup នោះមានបុរសម្នាក់ បានទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជន ជាខ្លាំងជាមួយនិង វីដេអូនៃ ស្ទីលស៊ុតបាល់ របស់គាត់ ។



គាត់មានឈ្មោះថា 
Rémi Gaillard ដែលត្រូវបាន គេស្គាល់ថា គាត់ជាអ្នកល្បីក្នុង Youtube ក្នុងការ ធ្វើវីដេអូប្លែកៗ ។ នៅក្នុងឱកាស នៃការប្រកួត World Cup នេះ Remi បានពាក់ ឯកសណ្ឋានរបស់ ក្រុមនីមួយៗ ហើយបញ្ចេញក្បាច់ ស៊ុតបាល់របស់ខ្លួន​ យ៉ាងអស្ចារ្យ ដែលយើងមិនធ្លាប់ ឃើញពី មុនមកឡើយ ។ ចង់ដឹងថាការស៊ុតបាល់ ទាំងនោះឡូយយ៉ាងណា ចូលរួមទស្សនា នៅខាងក្រោម នេះ ៕

 

ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: football remi gaillard trick shot world cup