CamNews

តារា 

អតីតកីឡាករដ៏ល្បី «David Beckham» ត្រូវភរិយាលាតត្រដាង ពីអាថ៌កំបាំងផ្ទាល់ខ្លួន

(អង់គ្លេស)៖ David Beckham ត្រូវបានភរិយាដ៏ស្រស់ស្អាត គឺអ្នកស្រី Victoria ចេញមុខសរសើរស្វាមីថា គាត់ពិតជានៅតែសង្ហាមែន ក៏ព្រោះតែអតីតកីឡាករដ៏ល្បីរូបនេះ ប្រើផលិត ផលថែសម្រស់ របស់ភរិយា។

នាងVictoria Beckham ជាអ្នកឌីហ្សាញម៉ូដដ៏ល្បី ដែលពេលនេះ នាងមានអាយុ៤២ឆ្នាំ និងមានកូនអាយុសឹងតែពេញវ័យទៅហើយដែរ ដូចជា Brooklyn អាយុ១៧ ឆ្នាំ, Romeo អាយុ១៤ឆ្នាំ និង Harper អាយុ៥ឆ្នាំហើយ។ ជាមួយ​នឹងស្វា​មី Vitoria ឡើងក្នុងកម្មវិធីរបស់ទូរទស្សន៍មួយ កាលពីព្រឹកមិញនេះ បានលើកឡើងពីអាថ៌កំបាំង ដែលនាំឲ្យ​ស្វាមីនាងមើលទៅ មិនសូវចាស់នោះ ព្រោះតែគេចូលចិត្តតែលួចយកផលិតផល សម្រស់របស់ប្រពន្ធ យកទៅប្រើប្រាស់។

ពាក្យសម្តីនេះ ធ្វើឲ្យអ្នកគាំទ្រអ្នកទាំងពីររំភើបខ្លាំងណាស់ ព្រោះតែក្រុមគ្រួសារអ្នកទាំងពីរ មើលទៅជាក្រុមគ្រួសារដ៏មានសុភមង្គល ខ្លាំង​៕

http://images.lollipop.sg/files/article/images/gallery/2015/07/getImgIntranet%20(3).jpg

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: David Beckham