CamNews

តារា 

គួរឲ្យអាណិតណាស់លោកអើយ! ក្នុងថ្ងៃទិវាបិតា កូនស្រីលោក Por ត្រូវធ្វើបែបនេះ ខណៈលោកទទួលមរណភាពយូរហើយ

ថៃ ៖ ស្របពេលដែលតារាសម្តែងថៃ លោក Por thrisadee បានទទួលមរណភាពអស់រយៈពេលប្រហែលជាជាង ១ ឆ្នាំទៅហើយ ប៉ុន្តែតារាសម្តែងរូបនេះ នៅតែដិតក្នុងដួងចិត្តរបស់អ្នកគាំទ្រដដែល ។ 

មុនពេលទទួលមរណភាព តួឯកប្រុសក្នុងរឿង "ល្ខោនជីវីត" រូបនេះ មានបំណងប្រាថ្នាចង់ឲ្យកូនស្រីក្លាយជាតារាសម្តែងមួយរូបដូចជារូបលោកយ៉ាងចឹង ។ បើយើងក្រលេកទៅមើលអ្នកស្រី Vanda វិញ នាងក៏ព្យាយាមបំពេញបំណងស្វាមី ដោយបង្រៀនកូនស្រីក្នុងការសម្តែង និងចូលរួមកម្មវិធីផ្សេងៗ តាំងពីនាងមានវ័យក្មេងមកម្ល៉េះ ។ 

នាង Jasmine ដែលត្រូវបាន Fans ស្គាល់ថា ជាកូនស្រីតែម្នាក់គត់របស់លោក Por thrisadee បានធ្វើឲ្យអ្នកគាំទ្រ អាណិតដល់រូបនាងយ៉ាងខ្លាំង នៅក្នុងថ្ងៃទិវាបិតា នៅក្នុងស្រុកថៃកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៧ នេះ ដោយក្មេងស្រីតូចម្នាក់នេះ បានត្រឹមតែថតរូបជាមួយនឹងរូបថតរបស់លោកប៉ានៅក្នុងបន្ទប់គេង ស្របពេលដែលអ្នកផ្សេងគេបានចំណាយពេល និងនៅក្បែរលោកប៉ារបស់គេ ៕

-ចុចអាន ៖ តារាល្បីៗជាច្រើនដួង ធ្វើយ៉ាងម៉េចដើម្បីតបស្នងសងគុណ លោកប៉ាជាទីស្រលាញ់ ក្នុងថ្ងៃទិវាបិតា?




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar