CamNews

តារា 

ជាការពិតដែរទេថា តួឯកប្រុសក្នុងរឿង "បុព្វេសន្និវាស" កំពុងចែចង់អ្នកមេម៉ាយ សាច់ក្រអូប??

ថៃ ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ gossipstar បានឲ្យដឹងថា លោក Pope thanawat បានសុំឈ្មោះ LINE របស់នាង Pinky Savika ដើម្បីទាក់ទងគ្នាជាលក្ខណៈផ្ទាល់ខ្លួន ។ 

ក្នុងនោះផងដែរ តួឯកប្រុសក្នុងរឿង "បុព្វេសន្និវាស" បានបដិសេធជាមួយនឹងព័ត៌មាននេះថា ខ្លួនបានជួបជាមួយនិងអ្នកមេម៉ាយ សាច់ក្រអូបរូបនេះ នៅក្នុងព្រឹត្តិការណ៍មួយ បន្ទាប់មកក៏បានថតរូបជាមួយគ្នា ក្នុងនាមជាអ្នកសិល្បៈស្គាល់គ្នាធម្មតាៗ មិនបានព្យាយាមចែចង់ នាង Pinky Savika ដូចដែលបានចុះផ្សាយនោះទេ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

គួរបញ្ជាក់ឲ្យដឹងថា នាង Pinky Savika ទើបតែប្រកាសលែងលះគ្នាជាមួយនិងអតីតស្វាមីសេដ្ឋីរបស់នាងគឺ លោក Petch Itti Chawalittamrong កាលពីប៉ុន្មានខែមុននេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar 


Tags: Petch Itti Chawalittamrong Pope thanawat Pinky Savika