CamNews

ភាពយន្ត 

ខ្សែភាពយន្ត “The Lego Movie” បែបគំនូរជីវចល និង Superhero បានចេញនៅវគ្គពីរហើយ

កំសាន្ត ៖ ភាពយន្តបែប LEGO របស់ផលិតកម្ម Warner Bros. បានចេញនៅវគ្គពីរក្រោមចំណងជើងថា “The Lego Movie 2: The Second Part” ខ្សែភាពយន្តមួយនេះគឺជាភាពយន្តបែបគំនូរជីវចល ដែលបានបូករួមជាមួយនិង ភាពកំប្លែង ភាពក្រមិចក្រមើមរបស់តួអង្គនីមួយៗ។ អ្វីដែលរឹតតែគួរអោយចាបើអារម្មណ៌ទៀតនោះគឺខ្សែភាពយន្តនេះនឹង​ មានចូលរួមដោយតួអង្គ Superhero ជាច្រើនផងដែរ ក្នុងនោះមានដូចជា Batman Aquaman Super Woman ជាដើម។

“The Lego Movie 2: The Second Part” គឺជាវគ្គបន្តពីខ្សែភាពយន្តដ៏កំប្លែង “The Lego Movie”ដែលបានកើតឡើងកាលពីប្រាំឆ្នាំមុន។ បន្ទាប់ពីការលុកលុយរបស់ពួកភពផ្កាយ "Taco Tuesday" ទីក្រុង Bricksburg បានធ្លាក់ចូលក្នុងភាពវឹកវរ។ សាច់រឿងនឹងមានភាពសើចសប្បាយ នៅពេលមនុស្សរបស់ភពផ្សេងម្នាក់បានមកដល់ Bricksburg ចាប់ផ្តើមចាប់ជំរិតប្រជាជនសុទិដ្ឋិនិយមអ្នកទាំងអស់គ្នា Emmet (ត្រូវបានសម្តែងម្តងទៀតដោយលោក Chris Pratt) ត្រូវតែរកវិធីដើម្បីជួយសង្គ្រោះមិត្តភក្តិផ្ទះនិងសកលលោក Lego ខ្លួនឯង។ ដូចនឹងខ្សែភាពយន្តដំបូងអ្នកប្រហែលជារំពឹងថានឹងមានសកម្មភាពយ៉ាងលឿននិងមានគ្រោះថ្នាក់ខ្លះបន្ថែមលើការសើច។

Lego នឹងនាំមកនៅភាពសប្បាយរីករាយជាមួយនឹងការបញ្ចូលសម្លេងដោយតារាសម្ដែងល្បីៗ ដែលលោកអ្នកធ្លាប់បានស្គាល់តាមរយៈភាពយន្តជាច្រើន។ ដូច្នេះសូមកុំភ្លេចនាំមនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ ជាពិសេសប្អូនៗកុមារ ទៅទស្សនាខ្សែភាពយន្តមួយនេះទាំងអស់គ្នា។

ចង់ដឹងថាតើខ្សែភាពយន្ត “The Lego Movie 2: The Second Part” ល្អមើលកម្រិតណានោះ និងតើ Super Hero របស់អ្នកប៉ុន្មានអ្នកនឹងបង្ហាញខ្លួននៅក្នុងភាពយន្តនេះ។ ទៅទស្សនាភាពយន្ត “The Lego Movie 2: The Second Part” នៅរោងភាពយន្តទាំងអស់គ្នាដែលមានចាក់បញ្ចាំងនៅថ្ងៃទី ០៨ ខែកុម្ភៈ នេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article