CamNews

តារា 

តារាស្រីរូបនេះ បានបង្ហោះរូបអាក្រាតកាយ នៅលើគ្រែដែលធ្វើឲ្យ អ្នកគាំទ្រ មានចម្ងល់យ៉ាងខ្លាំង ជាមួយរូបនាង

ព័ត៌មានកំសាន្ត ៖ Toby Leung (梁靖琪) បានលាតត្រដាងឲ្យឃើញនូវ ភាពស្រាបស្រាលរបស់ខ្លួន នៅលើគ្រែ កាលពីពេលថ្មីៗនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 


ដោយយោងតាមគេហទំព័រ របស់ Weibo បានឲ្យដឹងថា នាងបានចែករំលែករូបថត ផ្ទាល់ខ្លួនរបស់នាង ហើយបានសរសេរថា នាងមានអារម្មណ៍ថា ដូចជាពិបាកយល់ណាស់ ។


នៅក្នុងនោះមាន រូបថតមួយ ដែលបានបង្ហាញរូបនាង នៅលើគ្រែ ហើយនាងបានបង្ហាញខ្លួន ដោយគ្មានសម្លៀកបំពាក់ ទៀតផង ។ នាងមើលទៅហាក់បីដូចជា កំពុងតែប្រាប់ឲ្យដឹងថា មានមនុស្សម្នាក់ដែលត្រូវបានថតរូប ដោយសំងាត់ យ៉ាងចឹង ។ 


ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asian E-News Portal បានឲ្យដឹងថា Toby បានសរសេរ សារមួយថា 'Sunday Vibes' ប៉ុន្តែក្រុមអ្នកកាសែតមិនច្បាស់ថា អ្នកដែលធ្វើរឿងកំប្លែង បែបនេះគឺជា Toby ឬ មានអ្នកណាម្នាក់បាន hacked គណនី Instagram របស់នាងនោះទេ ៕ 


 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: lollipop Toby Leung Chinese