CamNews

តារា 

ទី​បំផុត​តារា​ចម្រៀង​ យក់ ថិតរដ្ឋា ម្នាក់​ទៀត​ហើយ ប្រ​កាស​​ដើរ​ចេញ​​ពី​ទ្រនំ «ហង្សមាស» ខណៈស្វាមី....

(ភ្នំពេញ)៖ នៅទីបំផុតមានតារាចម្រៀងស្រី របស់ផលិតកម្មហង្សមាសម្នាក់ទៀតហើយ គឺអ្នកនាង យក់ ថិតរដ្ឋា បានប្រកាសលាឈប់ ពីផលិតកម្មហង្សមាស បន្ទាប់ពីតារាស្រី កញ្ញា ឈិត សុវណ្ណបញ្ញា ទើបតែសម្រេចចិត្តលាឈប់ ពីផលិតកម្មដ៏ល្បីមួយនេះ បានប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ។

ផ្អែកតាមការបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីអ្នកនាង យក់ ថិតរដ្ឋា បានសរសេរថា «អារម្មណ៍មួយដ៏សែនពិបាក។ អរគុណចំពោះក្រុមការងារ ដូចជា លោកគ្រូភ្លេង អ្នកនិពន្ធ ទំនុកច្រៀង អ្នកដឹកនាំសម្តែងក្រុមបច្ចេកទេស និង ថ្នាក់ដឹកនាំទាំងអស់ របស់ផលិតកម្មហង្សមាស ដែលបានយកចិត្តជួយជ្រោមជ្រែង ដល់ភរិយាខ្ញុំបាទ(អ្នកនាង យក់ ថិតរដ្ឋា) ក្នុងរយៈពេលជិត៥ឆ្នាំ ភរិយាខ្ញុំ ពិតជាបានទទួលនូវបទពិសោធន៍ល្អៗ និងអនុស្សាវរីយ៍ល្អៗជាច្រើន ដែលមិនអាចបំភ្លេចបាន !»

លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងទៀតថា «ការស្នើសុំលាឈប់នេះ គឺដោយសារមានធុរៈផ្ទាល់ខ្លួន ដើម្បីបំពេញហើយការចាកចេញមួយនេះ យើងខ្ញុំសង្ឃឹមថា រវាងយើងខ្ញុំ និងក្រុមការងារទាំងអស់ ជាពិសេសគឺថ្នាក់ដឹកនាំសំខាន់ៗ គឺពួកយើងនៅតែរាប់អាន និងជួយយកអាសារគ្នា ក្នុងនាមជាខ្មែរដូចគ្នា ក៏សង្ឃឹមថា ថ្ងៃណាមួយយើងនឹងអាចរួមការងារ ជាមួយគ្នាបន្តទៀត ទោះជាក្នុងរូបភាពណាក៏ដោយ!»

តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានបន្ថែមទៀតថា «មួយវិញទៀត ក្នុងនាមខ្ញុំជាស្វាមី អ្នកនាង យក់ ថិតរដ្ឋា សូមមេត្តាអភ័យទោស រាល់ពាក្យពេចន៍ទាំងឡាយ បើមានការលើសលោះ ដោយប្រការណាមួយ ។ ជាចុងក្រោយសូមជូនពរ ដល់បងប្អូនទាំងអស់ និង ក្រុមហ៊ុន ហង្សមាស មានសុខភាពល្អ អរគុណ។ ឃុំ ប៉ុណ្ណាដែត !»

សូមបញ្ជាក់ថា ការចាកចេញរបស់ តារាចម្រៀង យក់ ឋិតរដ្ឋា តើមានមូលហេតុសំខាន់ គឺធុរៈការងារផ្ទាល់ខ្លួន ដូចអ្វីដែលស្វាមីរបស់នាង បានអះអាងឬមួយមានមូលហេតុផ្សេង ខណៈដែលថ្មីៗនេះ តារាចម្រៀង មានវប្រវត្តិតស៊ូយ៉ាងស្វិតស្វាញ ជាមួយនឹងផលិតកម្ម ហង្សមាន រយៈពេលជាង១០ឆ្នាំ គឺ កញ្ញា ឈិត សុវណ្ណបញ្ញា បានចាកចេញទាំងអារម្មណ៍មួរហ្មង ជាមួយនឹងផលិតកម្ម ដោយបានបន្សល់ទុកនូវពាក្យរិះគន់ជាច្រើន។

មួយវិញទៀត លោក ម៉ៅ ហាជី ដែលកំពុងតែមានរឿងក្ដីក្ដាំ ជាមួយនឹងផលិតកម្ម ហង្សមាស ក៏ដូចជាទូរទស្សន៍ហង្សមាស ក៏បានចេញបទចម្រៀងថ្មី នៅក្នុងផលិតកម្ម ថោន យ៉ាងបើកចំហរ មិនខ្លាចស្រមោលអតីតកាលរបស់ខ្លួនឡើយ។ ដូច្នេះគេពុំដឹងថា តើទ្រនំហង្សមាស ដែលធ្លាប់តែត្រជាក់ត្រជុំ សម្រាប់តារាចម្រៀងទាំងអស់នោះ មានរឿងអ្វីកើតឡើងនោះទេ បានជាមានអ្នកដើរចេញ ជាបន្តបន្ទាប់បែបនេះ៕

Image may contain: 1 person, closeup and indoor

Image may contain: 2 people, closeup

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Yok Thitrotha