CamNews

តារា 

ចូលរូមត្រេកអរផង ទីបំផុតបេក្ខជនវ័យក្មេង ចាន់ សុបញ្ញា ជាអ្នកលើកពានរង្វាន់ X Factor Cambodia រដូវការទី១

ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយពី កម្មវិធីប្រកួតប្រជែង សម្លេងលំដាប់ថ្នាក់អន្តរជាតិ X Factor Cambodia ប្រចាំឆ្នាំ២០១៩

ក្រោយពីឆ្លងកាត់ ការជម្រុះអស់ជាច្រើន កម្មវិធី X Factor បានឈានដល់វគ្គផ្ដាច់ព្រ័ត្ត ដោយកាលពីយប់មិញនេះ សល់តែបេក្ខជន៤រូបប៉ុណ្ណោះ ដែលត្រូវខិតខំយ៉ាងណាយកពានរង្វាន់ ក្នុងកម្មវិធីដ៏ធំ មួយនេះឲ្យបាន។

ទីបំផុត បេក្ខជនវ័យកញ១៤ឆ្នាំ ចាន់ សុបញ្ញា ជាម្ចាស់ជ័យលាភីលេខមួយ ទទួលបានទឹកប្រាក់១០០លានរៀល និងជាម្ចាស់ពានរង្វាន់ X Factor Cambodia ២០១៩ នេះផ្ទាល់តែម្ដង។ ក្នុងនោះដែរ គេឃើញថា បញ្ញា ពិតជាមានអារម្មណ៍ក្ដុកក្ដួល និងមានទឹកមុខរំភើបក្រៃលែង។

មហាជនរាល់គ្នា ពិតជាពេញចិត្តចំពោះការតស៊ូរបស់ ចាន់ សុបញ្ញា ខ្លាំងណាស់ ព្រោះជីវិតរបស់តារាពន្លកថ្មីរូបនេះ រស់នៅជាមួយលោកបងតាំងតែពីតូច និងធ្លាប់ទទួលការបរាជ័យក្នុងការប្រឡងចម្រៀង មិនតិចដងនោះទេ៕