CamNews

តារា 

ងួន ចាន់ដេវីត តបទាំងកំហឹងទៅកាន់គាំទ្រ ក្រោយនិយាយថា លោកជាមនុស្សភ្លេចដើមកំណើត

ភ្នំពេញ ៖ ក្រោយពីបុរសម្នាក់បាន​​បង្ហោះមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ដៀលថា ភ្លេចកំណើត ព្រោះឲ្យតារាចម្រៀង លោក ងួន ចាន់ដេវីត ក្តៅក្រហាយខ្លាំង រហូតឈានដល់ការ Live Video តែម្តង ។ 

នៅក្នុងនោះផងដែរ បុរសម្នាក់នៅក្នុងបណ្តាញសង្គមក៏បានលើកឡើងបន្ថែមទៀតថា លោកធ្លាប់ជា​ក្មេង​ម្នាក់​ទិញ​ការហ្វេ​ឲ្យ​លោក សីហាហា​ ទេ តែ​ពេល​នេះ​បាន​ល្បី​ សក់​អ្នក​ណា​ក្បាល​អ្នក​នឹង​ ទៅ​ណា​មក​ណា​តែង​ខ្លួន​ស្រស់​ស្អាត​ជាង​តារា​កូរ៉េ​ទៀត​។

រីឯអ្នក​មាន​គុណ​ទី​មួយ របស់លោកគឺ សីហាហា គាត់ជាតារា​ចម្រៀង​ Original Song ចំណែក​ឯ​អ្នក​មាន​គុណ​ទី​ពីរអ្នកណាក៏ដឹងដែរ គឺអ្នក​នាង ពេជ្រ សោភា តារា​ចម្រៀង​ផលិតកម្ម​ហង្ស​មាសតែម្តង ​។

គេថាការអត់ធ្មត់មនុស្សមានដែនកំណត់ ស្រាប់តែ ជី ដេវីត ទ្រាំលែងបាន ស្រាប់តែឡាយវីដេអូតបទៅបុរសម្នាក់នោះជាង ២០ នាទី ។ ចង់ជ្រាបកាន់តែច្បាស់​ ទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕


ដោយ​ ៖ គន្ធា


Tags: G-davit Tep boprek Pich sophea