CamNews

តារា 

នាង Davika បង្អួតរូបរាងសិចសុីនៅឯកោះឋានសួគ៌ ថែមទាំងលើកយករឿងបុរសសង្ហាម្នាក់មកនិយាយទៀត

កំសាន្ត ៖ នាង Davika និយាយថា នាងសប្បាយចិត្តខ្លាំងណាស់នៅពេលដែលបានធ្វើការជាមួយនិងមនុស្សជិតដិតនឹងនាង នៅឯម៉ាលឌីវ (Maldives) ដែលគេនិយមហៅថា កោះឋានសួគ៌ ។ Davika បានបន្ថែមទៀតថា រូបថត Photoshop គឺមិនសូវជាសិចសុីប៉ុន្មានទេ ប៉ុន្តែរូបដែលសិចសុីគឺត្រូវបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់របស់នាង ។ 

តារាស្រីវ័យ ២៥ រូបនេះ បាននិយាយទៀតថា អ្នករាល់គ្នាបង្អាប់នាងជាមួយនិង លោក Nine naphat ប៉ុន្តែវាមិនអាចទៅរួចទេ ព្រោះនាងចាស់ជាងបុរសម្នាក់នោះ ។ 

តួស្រីក្នុងរឿង "របួសចាស់" បន្តថា អ្នកទាំងអស់គ្នាអាចបង្អាប់នាងជាមួយអ្នកណាក៏បានដែរ វាគ្មានបញ្ហាទេសម្រាប់នាង ។ មួយវិញទៀតសម្រាប់ Davika នាងនិយាយថា ខ្លួនចូលចិត្តរួមការងារជាមួយនិងលោក Nine naphat ព្រោះគាត់មានទេពកោសល្យនិងខិតខំធ្វើការ ៕




លោក Nine naphat និងនាង Davika



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Davika Nine naphat