CamNews

ផលិតផលថ្មី 

Adobe បានចេញប្រកាសថាគេនឹងមិន ផ្គត់ផ្គង់ Flash សំរាប់ឧបករណ៍ប្រើ Android 4.1។

ប្រើសិនបើអ្នកតម្រូវការប្រើ Flash នៅលើទូរស័ព្ទ ឫក៏ធ្លាប់អួតនឹងមិត្តភ័ក្តិ ថាទូរស័ព្ទខ្លួនល្អជាង
iPhone ដោយអាចដើរ Flash យ៉ាងស្រួល អញ្ចឹងអ្នកគួរតែគេចឆ្ងាយពី Jelly Bean។ ថ្មីៗនេះ
Adobe បានចេញប្រកាសថា គេនឹងមិន ផ្គត់ផ្គង់ Flash សំរាប់ឧបករណ៍ប្រើ Android 4.1 ទៀតទេ។

ជាក់ស្តែងគឺ Adobe នឹងបញ្ឈប់ការផ្គត់ផ្គងវិញ្ញាណបនប័ត្រនៃការប្រតិបត្តិ (certified
implementations) ទាំងអស់សំរាប់ប្រព័ន្ធប្រតិបតិ្តការថ្មីរបស់ Google។ Adobe បានព្រមាន
ថា ឧបករណ៍ Android 4.0ដែលមាន Flash រួចហើយ នៅពេល update ឡើង Android 4.1
អាចមានបញ្ហាដែលមិនគិតស្មានជាមុន។ ដូច្នេះ ក្រុមហ៊ុនបានដាក់ស្នើអ្នកប្រើប្រាស់គួរតែ
uninstall Flash Player ក្រោយពី update ប្រព័ន្ធដំណើការថ្មីភ្លាមៗ។ ចំពោះឧបករណ៍Android
ណា ដែលមិនបានផ្តល់ certified implementations នោះ ចាប់ពិថ្ងៃទី15 ខែសីហានេះ Adobe
នឹងធ្វើការបំបិទ មិនឲ្យ download ពី Google Play Store ពីឧបករណ៍ទាំងនេះ។ ដូច្នេះ ប្រសិន
បើម៉ាស៊ីនរបស់អ្នក មិនស្ថិតក្នុងបញ្ជីឈ្មោះត្រូបានផ្តល់វិញ្ញាណបនប័ត្ររបស់ Adobe អ្នកគួរតែ
install Flash Player ចាប់ពីថ្ងៃនេះតទៅ។  នេះជាសកម្មភាពថ្មីរបស់ Adobe ក្នុងការបញ្ឈប់អភិ-
វឌ្ឍ Flash Player​ នៅលើទូរស័ព្ទហើយបង្វែរ ផ្តោតទៅលើ HTML5 និង Adobe Air។

នេះជាព័ត៌មានគួរឲ្យសោកស្តាយណាស់ចំពោះ android ពីព្រោះ Flash គឺជាគុណសម្បត្តិដ៏គួរឲ្យ
មោទនភាព ដែល iOS មិនមានទេ។

ដោយ៖ មិនា
ប្រភព៖ tinhte


Tags: flash android jelly bean adobe