CamNews

តារា 

ម្យ៉ាងដែរ!! Chompoo និងប្តីនាំគ្នាលេងល្បែងប្លែកៗ ទាំងកណ្តាលយប់ (មានវីដេអូ)

ព័ត៌មានកំសាន្ត ៖ តារាល្បីទាំងសម្រស់ទាំងការសម្តែងប្រចាំប្រទេសថៃ​ អ្នកនាង Chompoo araya និងស្វាមី បាននាំគ្នាលេងល្បែងមួយដែលមានឈ្មោះថា (Snapchat) ដើម្បីបំបាត់ការអផ្សុក ។  

រូបថតរបស់ Chompoo និងស្វាមីបានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនផ្ទុះសំណើច យ៉ាងខ្លាំងក្រោយបង្ហោះទៅលើគណនី Instagram កាលពីពេលថ្មីៗនេះ ។ 


គួរបញ្ជាក់ឲ្យដឹងថា ស្វាមីរបស់អ្នកនាង Chompoo តែងតែធ្វើតាមនាងគ្រប់យ៉ាង ពីព្រោះគាត់គឺជាបុរសម្នាក់ដែលស្រលាញ់ប្រពន្ធរបស់គាត់យ៉ាងខ្លាំង ។ ជាងនេះទៅទៀត កាលពីពេលមិនយូរកន្លងផុតទៅនេះទេ ស្វាមីរបស់នាងបានរៀបចំពិធីខួបកំណើតដ៍ធំមួយឲ្យ Chompoo ដោយរៀបចំនំខួបកំណើតដល់ទៅ ៦ ជាន់ឯណោះសម្រាប់នាង នៅឯទីក្រុងប៉ារីស ហើយថែមទាំងបាននាំភរិយាទៅទិញឥវ៉ាន់ និងចំណាយពេលវេលាដ៍កម្រពេលមួយថ្ងៃនៅក្បែរភរិយាថែមទៀតផង ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Chompoo araya