CamNews

តារា 

ប៊ីរីយ៉ា បង្ហោះរូបថត​កាលពីនៅ​ក្មេងលើ Facebook

ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់ តែឃើញ តារាម៉ូដែល និងជាតារាសម្តែង កញ្ញា ប៊ីរីយ៉ា
តាមរយៈការសម្តែង ថតស្ពត ថតរឿង និងកាយវិការខារ៉ាអូ ជាដើម ដោយឃើញរូបសម្រស់
របស់នាងស្រស់ស្អាតឆើតឆាយ តែពេលនេះ នាងបានបង្ហោះរូបថត កាលពីនាងទើបតែ មាន
វ័យ១ខួប នៅលើ Facebook ដើម្បីឲ្យទស្សនិកជនដឹងថា រូបរាងរបស់នាង កាលពីនៅ ក្មេង
វាគួរឲ្យក្នាញ់ប៉ុណ្ណា ។

តារាស្រីដែលកំពុងតែត្រូវប៉ាន់ជាមួយ និងការងារស្ទើរតែរកពេលសម្រាកគ្មាន កញ្ញា ប៊ីរីយ៉ា
ធ្លាប់តែ បង្ហាញរូបភាពស្រស់ស្អាតជាមួយ និងការតុបតែងខ្លួនបែបនារីសម័យថ្មី ដើម្បីបង្ហោះ
លើ Facebook ដើម្បីទាក់ទាញការចាប់អារម្មណ៍ តែទន្ទឹមនឹងការបង្ហោះ រូបថតជាច្រើនសន្លឹក
នោះ នាងក៏បានរំលេចរូបថតកាលពីនៅក្មេង ដែលមើលទៅជាក្មេងដែល គួរឲ្យស្រលាញ់និង
ខ្នាញ់ មិនចាញ់ក្មេងដទៃទេ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: biriya entertainment khmer star