CamNews

តារា 

រឿង ៩ យ៉ាងដែលហ្វេនចង់ដឹងពីជីវីតតួស្រីអ្នកបម្រើ នាង Boonpluk

ថៃ ៖ នាង Namfah Thanyaphat គឺជាឈ្មោះពិតរបស់តួអ្នកបម្រើឈ្មោះនាង Boonpluk ក្នុងរឿង “Krong Kam”ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកទស្សនា បន្ទាប់ពីរឿងមួយនេះបានធ្វើការចាក់បញ្ចាំងនាពេលថ្មីៗនេះ ។ ខាងក្រោមនេះគឺជារឿងរ៉ាវ ៨ យ៉ាង ដែលទាក់ទងជាមួយនិងជីវីតរបស់តារាសម្តែងស្រីវ័យក្មេងរូបនេះ ។

១. Namfah Thanyaphat កើតនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០០០ ហើយសព្វថ្ងៃនេះនាងមានអាយុ ១៨ ឆ្នាំ ។
២. តារាស្រីរូបនេះទើបបញ្ចប់ការសិក្សាពីវិទ្យាល័យនោះទេ ។

៣. ចំណង់ចំណូលចិត្តរបស់នាងចូលចិត្តមើលយូធូប ច្រៀង លេងកីឡា និងតន្រ្តីផ្សេងៗ ។


៤. អ្នកធ្លាប់ជា Host នៅក្នុង TV Show “Vic Nee See Chompoo” នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ។

៥. នៅក្នុងឆ្នាំ ២០១៧ នាង Namfah បានសម្តែងក្នុងខ្សែភាពយន្ត “The Promise” ឲ្យផលិតកម្ម GDH 559 ។

៦. នៅក្នុងឆ្នាំដដែល តារាស្រីរូបនេះសម្តែងជាតួប្អូនស្រីរបស់ Patricia Good ក្នុងរឿង “Sai Lub Jub Abb” ។

៧. នៅក្នុងឆ្នាំ ២០១៨ តារាស្រីវ័យក្មេងរូបនេះសម្តែងក្នុងរឿងមួយទៀតមានចំណងជើងថា “Rim Fung Narm” ។

៨. សម្រាប់ឆ្នាំ ២០១៩ នេះវិញ Namfah ត្រូវបានគេស្គាល់ថា Boonpluk ក្នុងរឿង “Krong Kam” ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Namfah Thanyaphat Boonpluk