CamNews

តារា 

ចេះយកជិវិតមនុស្សមកលេងសើចចឹងកើត !! ការពិតអតីតបវរកញ្ញាថៃ អត់បានស្លាប់ផង

តារាថៃ ៖ រឿងមិនគួរឲ្យជឿមួយបានកើតឡើងកាលពីថ្ងៃទី ៣ ខែមិនា ប៉ុន្មានខែនេះថា អតីតបវរកញ្ញាថៃ នាង Karnklao Duaysienklao ដែលមានឈ្មោះក្រៅថា នាង Grace ថា នាងបានស្លាប់បាត់បង់ជិវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook​ បានឲ្យដឹងថា មានទំព័រ (Page) មួយបានបង្ហោះរូបថតរបស់នាង Karnklao Duaysienklao នៅលើបណ្តាញសង្គម ហើយភ្ជាប់មកជាមួយនិងចំណងជើងថា នាង Karnklao Duaysienklao បានស្លាប់បាត់បង់ជិវិតទៅហើយ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ ដោយសារតែរឿងនេះបានធ្វើឲ្យអ្នកនិយមលេងអិនធឺណិត មានការភ្ញាក់ផ្អើល និងស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងនេះ ។ 

ប៉ុន្តែការពិតទៅរឿងដែលថា Karnklao Duaysienklao បានស្លាប់បាត់បង់ជិវិតនេះ មិនមែនជាការពិតទេ ដោយសាររឿងបន្តិចបន្តួចបានធ្វើឲ្យ មានការយល់ច្រលំ រហូតយកជិវិតិមនុស្សមកលេងសើចបែបនេះ ធ្វើឲ្យក្រុមគ្រួសារនាង Karnklao Duaysienklao​ អាក់អន់ស្រពោនចិត្តយ៉ាងខ្លាំងអំពីព័ត៌មានក្លែងក្លាយមួយនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Karnklao Duaysienklao ដែលជាអតីតបរវរកញ្ញាម្នាក់របស់ប្រទេសថៃ ហើយសព្វថ្ងៃនាងគឺជា តារាសម្តែងផង និងជាតារាចម្រៀងផង ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook