CamNews

តារា 

អស់ទាស់ៗ!! កូនស្រីតារាសម្តែងជើងចាស់ មុខស្អាតដូចកូនកាត់

ព័ត៌មានកំសាន្ត ៖ តារាស្រីជើងចាស់នៅក្នុងប្រទេសថៃគឺ អ្នកនាង น้องหยดน้ำ ដែលកាលពីពេលថ្មីៗនេះ ត្រូវបានក្រុមអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយពីបានបែកធ្លាយរូបថតជាច្រើនសន្លឹករបស់កូនស្រីគាត់ ។ 

ក្មេងស្រីម្នាក់នេះ​ ត្រូវបានអ្នកនិយមលេងអិនធឺណិតនិយាយថា មានមុខមាត់ស្អាតដូចជា កូនកាត់ និង Cute គួរឲ្យស្រលាញ់ខ្លាំងណាស់ មិនចាញ់ម៉ាក់របស់នាង កាលពីពេលនៅក្រមុំប៉ុន្មានទេ ។ 

បើយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា ក្មេងស្រីម្នាក់នេះមិនមែនស្អាតតែមុខទេ នាងថែមទាំងជាកូនស្រីដែលកតញ្ញូ និងជាកូនស្រីម្នាក់ដែលអស្ចារ្យ ព្រោះនាងតែងតែលើកស្ទួយកត្តិយសប៉ាម៉ាក់ ហើយពេលនេះនាងបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Chulalongkorn ថែមទៀតផង ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook