CamNews

កីឡា 

Man City នៅតែបន្ដជាអ្នកចាញ់ដដែល ក្រោយពីប៉ះជាមួយ Barcelona ២ ប្រកួត

ព័ត៌មានកីឡា៖ ក្រុម Manchester City បានធ្វើដំណើរទៅកាន់ទឹកដី អេស្ប៉ាញ ក្នុងគោលបំណងសងសឹក ក្រុម​ Barcelona ក្រោយពីធ្លាប់បានយកឈ្នះខ្លួនដោយពិន្ទុ ២ ទល់នឹ ១ ក្នុងទឹកដីអង់គេស ប៉ុន្ដែរហូតមក ទល់ ការប្រកួតចុងក្រោយនេះ ក្រុមនៅតែមិនអាចយកឈ្នះក្រុមនេះ ដដែល ដោយលទ្ធផលពិន្ទុ ចប់ការប្រកួត គឺ ១ ទល់នឹង ០។ 

Manchester City នៅតែមិនអាចមានឱកាសយកឈ្នះ Barcelona ដដែល​ ក្នុងព្រឹត្ដិការណ៍ Champions League រដូវកាលនេះ ដោយក្រុម​ត្រូវ ម្ចាស់ផ្ទះបិទស្អាតត្រឹមពិន្ទុ ១ ទល់នឹង ០ ដោយកីឡាករ Rakitic ក្នុងនាទីទី ៣១ បន្ទាប់ពីទទួលបាល់ពី Lionel Messi ។ 

ដំណើរសងសឹក ក្រៅទឹកដីដូចគ្នាទៅនឹង Arsenal សម្រាប់​ Man City មិនមានដង្ហើមអ្វីសូម្បីតែបន្ដិច ដោយ​នៅទឹកដីផ្ទាល់ ក្រុមបានចាញ់ពិន្ទុរួចម្ដងទៅហើយ ហើយទៅក្រៅនៅតែចាញ់ដដែល ប៉ុន្ដែសម្រាប់ Arsenal វិញមិនដូច្នោះ​ទេ ដោយក្រុមបានចាញ់ពិន្ទុក្នុងទឹកដី តែមានឱកាស​ ឈ្នះពិន្ទុវិញ​ នៅខាងក្រៅ​។ 

គូសបញ្ជាក់ផងដែរថា ជើងលេងរបស់ Man City មួយរយៈក្រោយនេះ ដូចជាធ្លាក់ចុះគ្រាន់បើដែរ មិនថា ក្នុងរឺក្រៅទឹកដីនោះទេ​ ។ ហើយម្យ៉ាងវិញទៀត ពិន្ទុក្នុងតំណែងទី ២ តារាង Premier League រហូតមកទល់​ពេលនេះ ក៏ Arsenal តាមមកប្រកិត​ផងដែរ ។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: boxing news Man City Barcelona